ជួយស៊ែរផង ករណីប្លន់បែបថ្មី ដាក់ក្មេងកណ្ដាលផ្លូវ ដើម្បីបញ្ឆោតឲ្យចុះទៅមើល រួចធ្វើសកម្មភាព….

តាមការបញ្ជាក់ពីប៉ូលិស នេះជាករណីប្លន់ថ្មី ដោយដាក់ក្មេងលើផ្លូវពេលយប់ ដើម្បីបញ្ឆោតអោយអ្នកបើកបរចុះទៅមើល រួចធ្វើសកម្មភាព..!! បើឃើញបែបនេះ ត្រូវរាយការណ៍ប្រាប់ប៉ូលិសជាបន្ទាន់ ហើយសូមកុំចុះពីលើយានយន្តលោកអ្នកអោយសោះ។

ប្រភពពីប្រទេសវៀតណាម គ្រាន់តែមើលដើម្បីទុកជាមេរៀន មិនធ្វើអោយខាតប្រយោជន៍យើងទេ ដោយហេតុការណ៍កើតនៅប្រទេសគេ ទើបខ្ញុំមិនទាញយកព័ត៌មានលម្អិតមក គ្រាន់តែយករូបភាពចែករំលែកឱ្យកូនខ្មែរយើងចេះប្រុងប្រយ័ត្នដែរតែប៉ុណ្ណោះ
ចំពោះកូនៗ លោកអ្នកក៏គួរប្រយ័ត្នដែរ ព្រោះក្មេងនេះត្រូវក្រុមចោរលួចពីគេ ហើយប៉ូលិសកំពុងស្រាវជ្រាវរកសាច់ញាតិ។