មនុស្ស​ស្រី​ដ៏​ស្មោះត្រង់​ម្នាក់ សក្ដិសម​នឹង​ទទួល​បាន​ស្នេហា ៨ បែបនេះ

ស្នេហា​ដ៏​ល្អ​បរិសុទ្ធ ពិតជា​សក្ដិសម​នឹង​មនុស្ស​ស្រី​ដ៏​ស្លូតបូត និង​ស្មោះត្រង់​ម្នាក់។ តើ​ស្នេហា​របៀប​ណា​ទៅ ដែល​នារី​ល្អ​ៗសម​នឹង​ស្គាល់​នោះ? កញ្ញា សូម​បង្ហាញ​ស្នេហា​ ៨ បែប ដែល​ស្ត្រី​គួរតែ​មាន​ក្នុង​ជីវិត៖

១.អ្នក​សម​នឹង​ទទួល​បាន​ក្ដី​ស្រលាញ់​ដែល​អាច​យក​ឈ្នះ​គ្រប់​យ៉ាង​ទាំងអស់ សូម្បី​តែ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បំផុត។ អ្នក​សម​នឹង​មាន​បុរស​ម្នាក់​ដែល​ស្រលាញ់ ការពារ និង​ជា​ទី​បង្អែក​ដ៏​រឹងមាំ។

២.មនុស្ស​ស្រី​ល្អ​សម​នឹង​ទទួល​ការ​បាន​ស្រលាញ់​ពី​បុរស​ម្នាក់ ដែល​មិន​ឲ្យ​អ្នក​ផ្លាស់ប្ដូរ​ខ្លួន ដើម្បី​គេ​​ទេ មានតែ​គេ​វិញ​ប៉ុណ្ណោះ​ខំ​ប្រឹង​បង្កើន​ការ​ស្រលាញ់​ចំពោះ​អ្នក​ថែម​ទៀត។

៣.នារី​ល្អ​ម្នាក់ គួរតែ​ជួប​ជាមួយ​បុរស​ដែល​អាច​ធ្វើឲ្យ​នាង​រំភើប និង​មាន​ភាព​ស្រស់​ស្រាយ​ក្នុង​ជីវិត មិនមែន​ជា​ប្រភេទ​ប្រុស​ធ្វើឲ្យ​នាង​ស្រក់​ទឹកភ្នែក ឬ​រត់​តាម​ត្រាក់​ៗ​នោះ​ទេ។

៤.ស្រលាញ់​មនុស្ស​ប្រុស​ដែល​ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​បាន​នៅ​ជាមួយ​អ្នក។ បុរស​បែបនេះ អាច​ឲ្យ​អ្នក​មាន​លំនឹង​ក្នុង​ជីវិត ដោយ​មាន​អ្នក​ចាំ​ពុះពារ​ជំនួស​ខ្លួន។

៥.សម្រាប់​នារី​ដ៏​ល្អ​ម្នាក់ សក្ដិសម​នឹង​ទទួល​បាន​ការ​ស្រលាញ់​ពី​បុរស​ដែល​ចេះ​កោតសរសើរ និង​មាន​មោទនភាព​ដែល​មាន​នាង​ជា​ដៃគូ។ តែ​មិនមែន​ជា​ប្រភេទ​បុរស​ដែល​អួតអាង​រឿង​មាន​ស្រី​ញី​ច្រើន​នោះ​ទេ។

៦.បុរស​ដែល​ចេះ​លើក​ទឹកចិត្ត និង​បន្ត​គាំទ្រ​ដៃគូ ជា​ជម្រើស​ល្អ​បំផុត​មនុស្ស​ស្រី​មិន​គួរតែ​មើល​រំលង​ឡើយ។ មនុស្ស​ប្រុស​បែបនេះ​នឹង​នៅ​ឈរ​ពី​ក្រោយ ចាំ​ជំរុញ​អ្នក​ឲ្យ​ទៅ​ដល់​គោលដៅ និង​សម្រេច​បាន​ក្ដី​ស្រមៃ។

៧.អ្នក​គួរតែ​ទទួល​បាន​ការ​ស្រលាញ់​ដ៏​ស្មោះ​អស់​ពី​ចិត្ត​ពី​បុរស ទោះ​អ្នក​មិនមែន​ជា​ស្នេហ៍​គ្រា​ដំបូង​ក៏​ដោយ យ៉ាង​ហោច​ណាស់​អ្នក​ក៏​ជា​មនុស្ស​ស្រី​ចុងក្រោយ​បំផុត​ក្នុង​ជីវិត​គេ។

៨.នារី​ដ៏​ល្អ​សម​នឹង​បាន​ការ​ស្រលាញ់​ដែល​មិន​ធ្វើឲ្យ​អ្នក​ព្រួយបារម្ភ។ តែ​ជា​អារម្មណ៍​កក់ក្ដៅ មាន​ទំនុក​ចិត្ត និង​ភាព​សប្បាយ​រីករាយ​ជា​ប្រចាំ៕ Source: Kanha.sabay