ពលរដ្ឋសំណូមពរដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធជួយសម្អាតបរិស្ថាននៅឆ្នេរកោះប៉ោ ព្រោះគំនរសំរាមស្អុយរលួយ….

ខេត្តកោះកុង៖ ពលរដ្ឋសំណូមពរដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធជួយសម្អាតបរិស្ថាននៅឆ្នេរកោះប៉ោ ត្រង់ម្តុំដំណាក់ស្តេចក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលនៅតាមខ្ចូសលក់ដូរជាច្រើនកន្លែងសំរាប់យុវវ័យទៅអង្គុយកម្សាន្ត មានគំនរសំរាមស្អុយរលួយ ដោយមើលទៅហាក់ដូចជាគ្មានអ្នកណាអើពើសោះ។

មហាជនលើកឡើងថា បច្ចុប្បន្នទោះបីជារដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការរៀបចំសម្អាតអានាម័យ បរិស្ថាន នៅតាមទីសារណៈនានាក្នុងក្រុង ឲ្យកាន់តែមានសោភណ្ឌភាពក៏ដោយ ប៉ុន្តបញ្ហាសំរាមនៅពុំទាន់អាចដោះស្រាយបាននៅឡើយ ។

ជុំវិញបញ្ហាគំនរសំរាមនៅតំបន់ឆ្នេរខាងលើ លោកឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទបានប្រាប់សារព័ត៌ក្នុងស្រុកឲ្យដឹងថា គឺដោយសារកត្តាមនុស្សនិងកត្តាទឹកជោរទឹកនាចផង ហើយថាលោកនឹងឲ្យមេភូមិនិងចៅសង្កាត់ចុះទៅពិនិត្យមើល ដើម្បីរៀបចំធ្វើការសម្អាត៕

ប្រភពផេក ខ្លឺៗ