ជិះកាត់ច្រមុះជ្រុកស្ទឹងមានជ័យ តិចច្រឡំចូលម៉ាតនឹងហើយអត់ទិញឥវ៉ាន់អីសោះ ដឹងតែម្ចាស់ថាឲ្យក្អួតឈាមជាមិនខាន…

តិចច្រលំចូលទៅអង្គុយលេងក្នុងម៉ាតច្រមុះជ្រូកស្ទឹងមានជ័យ​ ហេីយអត់ទិញអីវ៉ាន់អីសោះ​ ច្បាស់ជាម្ចាស់ម៉ាតហ្នឹងបោះពាក្យសំដីអោយចុកឈាមហើយ

ភ្នំពេញៈ​ មានផ្សារម៉ាត១កន្លែងស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យ​ ក្នុងផ្សារម៉ាតនោះ​ មានស្រ្តីចំណាស់ម្នាក់​ដែលគេដាក់រហ្ស័សនាមថា​ “អ៉ីខេណី”​ ដែលជាអ្នកលក់អីវ៉ាន់ជាមួយនឹងកូនស្រីក្រមុំ​សាច់សខ្ចីសំដីផ្អែមសម្រស់ស្រស់សោភាគួរអោយចង់គយគន់​ បានទាក់ទាញភ្ញៀវចូលអង្គុយលេង​ ​ប៉ុន្តែនៅពេលដែលចូលទៅដល់ក្នុងម៉ាតនោះភ្លាម​ “អ៉ីខេណី”​ ត្រូវ​តម្រូវអោយអ្នកចូលត្រូវតែទិញឥវ៉ាន់ដាច់ខាត​ មុននឹងអង្គុយក្នុងម៉ាតនេះ​ បេីពុំដូច្នោះទេ​នឹងត្រូវម្ចាស់ម៉ាតដេញចេញទៅខាងក្រៅមិនខាន។

​”អ៉ីខេណី​”​ដែលជាអ្នកលក់ក្នុងផ្សារម៉ាតនេះថា ម៉ា​​​​​​​​​​​​តហ្នឹងបើ​​​​​​​​​​​​ចូល​​​​​​​​​២នាក់​​​​​​​​​ត្រូវទិញទាំ​​​​​​​​ង២នាក់​​​​​​​​​​​​​​​​​​​​​​​​ ចូល៣​​​​​​នាក់ត្រូវទិញទាំ​​​​​ង៣​​​​​​​​​នាក់ បើទិញ​តែម្នាក់ អ្នកអ​ត់បាន​​​ទិញត្រូវចេ​​​​​​​​​​​ញក្រៅ​​​​​​​​​ហាង​​​​​​​​​​​​​គា​​​​​​​​​​​​​​​ត់ គាត់​​ថាហា​​​​​​​​​ងគា​​​​​​​​​​​​​​​​ត់គ្មាន​​​​​​​​​​កន្លែងអោ​​​​​​​​​​​​​យអង្គុយស្រូបយកខ្យល់ម៉ាស៊ីនត្រជាក់ទទេ​​​​​​​​​​រៗទេ​​​​​​​​​ ជាកន្លែង​រកសុី​​​​​មិនមែន​​​​​​​​​​​​កន្លែង​​​​​​​​​​អ្នកឯងអង្គុយលេ​​​​​​​​​ងទេ។

នៅពេលដែលបងប្អូនធ្វេីដំណេីរផ្លូវជិតឬផ្លូវឆ្ងាយ​ មិនខ្វល់ថាបងប្អូនជានណារក៏ដោយ​ តិចច្រលំនាំកូន៣ឫ​​​​​​​​៤នាក់ចូល​សម្រាកអី​​​​​ នឹងចប់រ​​​​​​​​​​​​​​​​​បស់​ “អុីខេណី​​​​​​​​​​​​”​ ហ្នឹងហើ​​​​​​​​​​​​​​យ ព្រោះត្រូវអោ​​​​​​​​​​​យកូន​​​​​​​​​​​ទិញ​​​​អោយគ្រប់គ្នា មិនចឹងអា​ចមានកូ​​​នដែល​​​​​​​​​​មិនបាន​​​​​​​​​​​​​​​ទិញត្រូវឈ​​​​​​​​​រក្រៅហា​​​​​​​​​​​​​ងមិនខាន។

សូមបញ្ជាក់ថា​ សូម្បីតែ​ Admin ដែលសរសេរក៏ធ្លាប់ត្រូវ​ “អ៉ីខេណី”​ ហ្នឹងដេញចេញក្រៅដែរ៕​ បក្សីចាំក្រុង។ តែទោះជាយ៉ាងណាសង្ឃឹមម្ចាស់ម៉ាតខាងលើនឹងចេញមកបកស្រាយ ដើម្បីបញ្ជាក់ថារឿងនេះពិតឬមិនពិត។