អាចារ្យធំ បានខលប្រាប់ឯកឧត្តម ពេជ្រ ស្រស់ នៅមុននេះបន្តិចថាគឺគាត់ឈប់ប្រើពាក្យអសុរស និង ជេរនរណាទៀតហើយ….

នៅមុននេះបន្តិចឯកឧត្តម ពេជ្រ ស្រស់ បានចេញបញ្ជាក់រឿងវីដេអូបែកស្លុយរបស់អាចារ្យធំយ៉ាងដូច្នេះថា៖ អាចារ្យធំឥឡូវនេះគាត់នៅខេត្តសុរិន ហើយបានខលប្រាប់ខ្ញុំគឺនៅមុននេះ ថាគឺគាត់ឈប់ប្រើពាក្យអសុរស និង ជេរនរណាទៀតហើយ អ្វីដែលដែលបញ្ជាក់បន្ថែមទៀតនោះថា៖អ្វីៗដែល គាត់ធ្វើកន្លងមកគឺជាកំហឹងដែលចង់ កែប្រែភាភ្លើតភ្លើនរបស់ជនមួយចំនួនតែប៉ុណ្ណោះ​ គឺ​ មិនមាននូវបំណងអាក្រក់អ្វីនោះទេ។

អាចារ្យធំនឹងមកដល់ខ្មែរ2ថ្ងៃទៀតនេះ ដើម្បីថតនូវVideo អប់រំស្តីពីរបត់បែកស្លុយឲ្យចប់​ហើយក៏មានរូបលោកចាងហ្វាងបណ្ឌិត​ ABC សាន​ ប៊ុនធឿន​ ចូលរួមថតជាមួយផងដែរ។ សូមជ្រាប​ !