ជួយស៊ែរយកតែបុណ្យទៅ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោបានចុះល្បាតក៏ប្រទះឃើញម៉ូតូ១គ្រឿងនេះ មានបងប្អូនណាបាត់ម៉ូតូទេភិនភាគដូចរូបទេ?

យោងពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sak Kak Da បានបង្ហោះលើបណ្ដាញសង្គមថាសូមជួយshare ផង នៅព្រឹកថ្ងៃពុធ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ កម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះល្បាតពួនស្ទាក់តាមភូមិសាស្រ្តស្មុគស្មាញក្នុងមូលដ្ឋានខណ្ឌដង្កោ បានជួបប្រទះឃើញម៉ូតូ ០១គ្រឿង ម៉ាក NEX ពណ៌ទឹកក្រូច លាយស ស្លាកលេខ ភ្នំពេញ 1HQ-9186 នៅក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើបងប្អូនប្រជាពលរដ្ឋណាបានបាត់ម៉ូតូដែលមានភិនភាគដូចខាងលើសូមបងប្អូនទាក់ទងមកលេខទូរស័ព្ទ 012 72 73 58 ខាងសមត្ថកិច្ចយើង នឹងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋវិញ។