អូននៅក្មេងស្អាត ញ័រចង់បាននាងធ្វើជាប្រពន្ធ ពេលក្លាយជាប្រពន្ធម៉េចក៏មិនចេះថែរក្សា….

មើលទៅ ប្រពន្ធ បែបមិនផ្អែមឆ្ងាញ់ដូចកាលគ្រាដំបូងទេ ចាប់តាំងពីនាង បានក្លាយជាប្រពន្ធអ្នក នាងបានក្លាយទៅជាអំបិលប្រៃបាត់ទៅហើយ ហើយជួនកាលក៏ជាផ្លែទ្រលឹងទឹង ដែលជូរហួញក៏ថាបានដែរ ។

ប្រពន្ធ នាងលែងផ្អែមឆ្ងាញ់ដូចស្រីក្មេង ដែលអ្នកប្រាថ្នានោះហើយ តែសូមកុំភ្លេចថា នាងជូរហួញដូចផ្លែទ្រលឹងទឹងនេះហើយ គឺជានារីម្នាក់ដែលអ្ន ញាប់ញ័រ ចង់បានស្ទើរដាច់ខ្យល់ស្លាប់កាលពីមុន ទារម៉ែទារឪទៅដណ្ដឹង ចុះរឿងអី ដែលអ្នកត្រូវមកមួម៉ៅ ខឹងនាង ឈប់ស្រឡាញ់នាង ព្រោះតែនាងបាក់ សម្រស់លែងស្អាត លែងផ្អែមឆ្ងាញ់នោះ។

បើនាងលែងស្អាត លែងគួរឱ្យស្រឡាញ់ អ្នកជាប្ដី គួរតែបន្ទោសខ្លួនឯង ខឹងស្អប់ខ្លួនឯងទើបត្រូវ ព្រោះអ្នកជាប្ដី អ្នកគ្មានសមត្ថភាព ធ្វើឱ្យប្រពន្ធខ្លួនឯងបានស្អាត ល្អ ។

កុំភ្លេចថា ស្ថានភាពរបស់ប្រពន្ធ បញ្ជាក់ពី លទ្ធភាពរបស់ប្ដី

ប្រភព៖ On-THE-Troll