មានបងប្អូនណាបាត់ឡានឬក៌ជួលអោយកឺកឺអត់? ព្រោះកឺកឺ យកមកទុកចោលនៅ….ជួយស៊ែរផង

បច្ចុប្បន្នជនជាតិចិនមានការកើនឡើងខ្លាំងនៅខេត្តព្រះសីហនុ ដែលជាហេតុធ្វើឲ្យតម្រូវការជួលផ្ទះជួលដី ជួលរថយន្ត ក៏កើនឡើងតាមនឹងដែរ ពិសេសបានជួយកំណើនជីវភាពប្រជាពលរដ្ឋខ្មែរបានគួរសម ផ្ទុយពីគុណសម្បត្តិ ក៏មានគុណវិបត្តិដែរ តួយ៉ាងរឿងជាក់ស្ដែងដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Phorn Phally បានបង្ហោះរៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុក៖

« មានបងប្អូនណាបាត់ឡានឬក៌ជួលអោយកឺ កឺអត់ ? កាលពីព្រឹកព្រលឹមថ្ងៃទី 14/05/19 មានកឺ កឺពីរនាក់បានយកឡានដូចក្នុងរូបនេៈមកទុកចោលនៅឃុំរាម ស្រុកព្រៃនប់ (ជិតវត្តស្មាច់ដែង)។បើម្ចាស់ស្គាល់ឡានរបស់ខ្លួនសូមមកយកផង។ »