អាណិតណាស់ពុំទាន់ឃើញពន្លឺថ្ងៃផង ត្រូវឪពុកម្ដាយបោះបង់ចោលតាមចិញ្ចើមផ្លូវ ទុកឲ្យស្រមោចខាំយ៉ាងអាណោចអាធ៌មបំផុត😭…..

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១០៖៣៥នាទីព្រឹក ហ្វេសប៊ុកផេកឈ្មោះ Herbs Clinic បានសរសេរថា៖ “ការរួមភេទ​មុន​ពេល​រៀបការ​ គឺ​ចាំបាច់​ត្រូវ​តែ​ប្រេី​ស្រោម​អនាម័យ​”។ 
នៅ​ព្រឹក​នេះ​ មាន​មនុស្ស​ប្រទះ​ឃើញ​ទារិកា​ម្នាក់​ត្រូវ​បោះបង់​ចោល​នៅ​ចិញ្ចើម​ផ្លូវ​គ្មាន​សូម្បី​តែ​ប្រណាត់​ដណ្ដប់​ខ្លួន​ ស្រមោច​បាន​ចូល​ទៅ​ខាំ​ហែក​រាងកាយដែល​គ្មាន​កម្លាំង​តប​ត​វិញ។

មិត្ត​យុវវ័យ​ជា​ទី​ស្រលាញ់​ ការ​រួមភេទ​ជា​មួយ​មិត្ត​ប្រុស​របស់​ខ្លួន​មិន​មែន​ជា​រឿង​អី​ធំទេ។ ខុស​គឺ​ត្រង់​អ្នក​មិន​ចេះ​ថែរក្សា​សុខភាព​របស់​ខ្លួន​ឯង​ផ្ទាល់​ មិន​ប្រើ​ស្រោម​អនាម័យ​ដេីម្បី​ការពារ​ជំងឺ​ផ្សេងៗ​ ការពារ​មាន​ផ្ទៃពោះ​។ 
សូម​កុំ​ដោយសារ​តែ​ភាព​ភ្លើតភ្លើន​មួយ​គ្រា​ហេីយ​មក​បំផ្លាញ​ជីវិត​របស់​ក្មេង​តូច​ៗ​ដែល​មិន​ដឹង​អី​ទាំង​នោះ​។