តោះស៊ែរលើកទឹកចិត្ត🙏 ជោគជ័យប្រវត្តិសាស្ត្រ កម្ពុជា បន្តយកឈ្នះ ប៉ាគីស្ថាន លទ្ធផល ១ទល់២ កាលពីយប់មិញនេះ នឹងឡើងទៅវគ្គ….

ទីបំផុតបានទទួលកៅអីឡើងទៅការប្រកួតបន្តនៃវគ្គជម្រុះជុំទី២ ក្រោយជោគជ័យនៅវគ្គជម្រុះជុំទី១ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) ដោយបន្តយកឈ្នះ ប៉ាគីស្ថាន លទ្ធផល ១ទល់២ ។ លទ្ធផលសរុបទាំងពីរជើង ៤ទល់១។

២គ្រាប់របស់កម្ពុជា នាការប្រកួតជើងទី២ នេះ ធ្វើបានដោយកីឡាករ កែវ សុខផេង នាទី ៦៤ និង រ៉ឹង ប៊ុនហៀង នាទី ៨៩ ចំណែក១គ្រាប់របស់ប៉ាគីស្ថាន ធ្វើបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ របស់កីឡាករ Hassan Bashir នាទី ១៨។