ជួយស៊ែរផង៖ អាជ្ញាធរក្រុងព្រះសីហនុ ឃាត់ម៉ូតូកង់បីឥណ្ឌាជាច្រើនគ្រឿង ដោយសារចត​គ្មាន​សណ្តាប់ធ្នាប់​ប៉ះពាល់​ផ្លូវ​សាធារណៈ…

ព្រះ​សីហ​នុ​៖ នៅព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ មានការ​ចាប់​ឃាត់​នៅ​កង់​បី​ឥណ្ឌា​ជា​ច្រើន​គ្រឿង ពី​សំណាក់​អ​ជ្ញា​ធរហើយ​បានយក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន នៅ​សាលា​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​ផាកពិន័យ​។

នេះ​បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ បានអោយ​ដឹង​ថា នៅ​ក្នុង​កម្ម​ភាព​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​នៅ​មុខ​ផ្សា​រលើ​ថ្មី​ៗ​នេះ រដ្ឋបាល​ក្រុងព្រះសីហនុ បាន​ឃាត់​ចាប់​PassApp ចំនួន​9​គ្រឿង រថយន្ត​01​គ្រឿង និង​ម៉ូតូ​03​គ្រឿង​ដែល​អ​ជ្ញា​ធរ​អះអាង​ថា​ចត​គ្មាន​សណ្តាប់ធ្នាប់​ប៉ះពាល់​ផ្លូវ​សាធារណៈ ។

ក្រោយ​ធ្វើការ​ឃាត់​ហើយ សមត្ថកិច្ច​បាន​បញ្ជូន​យានយន្ត​ទាំងនោះ​ទៅ​រក្សា​ទុក​នៅ​សាលា​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​ដាក់​ពិន​យ័​តាម​គោល​ការ​ណ៏​របស់​គណ​បញ្ជាការ​ឯ​ភាព​រដ្ឋបាល​ក្រុង​៕

ប្រភព៖ សារព័ត៌មានជួយសង្គម – CHSK News