ទីបំផុត ថៃ ស្រីនាង បានសម្រេចដកពាក្យបណ្ដឹងវិញហើយ ព្រោះសង្សារសុំទោស និងសន្យាឈប់ធ្វើអញ្ចឹងទៀតហើយ…

ទីបំផុតម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ថៃ ស្រីនាង លក់ផលិតផល ដែលត្រូវសង្សារវាយបែកមុខបែកមាត់ បានសំរេចដកពាក្យបណ្តឹងវិញហេីយ នេះបើយោងតាមម្ចាស់គណនីខាងលើបង្ហោះ៖

«នាងខ្ញុំ សុំអភ័យទោសផង សំរាប់រឿងរ៉ាវ កាលពីថ្ងៃ 08 07 2019 ដោយខ្ញុំខឹងច្រលោតពេក បានផុសរូប ក្នុងបណ្តាញសង្គម fb តែពេលនេះខ្ញុំបានសំរេចដកពាក្យបណ្តឹងវិញហេីយ ព្រោះគាត់បានសុំទោស និងសន្យាថា ឈប់អោយមាន រឿងបែបនេះទៀតហេីយ ម្យ៉ាងទៀត ខ្ញុំមិនចង់អោយគាត់បាត់បង់ កិត្តិយស និងការងារទេ គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរឹក ឆេវឆាវ និងប្រចណ្ឌ ខុសរឿងតែប៉ុណ្ណោះ សង្ឃឹមថាបងប្អូនក្នុង fb និងថ្នាក់ដឹកនាំ អធ្យាស្រ័យ និងអភ័យទោស អោយគាត់ ព្រមទាំងនាងខ្ញុំផង
ខ្ញុំទាំងពីរ បានស្រលាញ់គ្នា ពិតប្រាកដមែន មិនអាចបែកគ្នាបានទេ សូមបងប្អូន យល់អារម្មណ៍ ពួកខ្ញុំផងចុះ ។ (( រូបភាពមុនពេលកេីតហេតុ នៅមេគង្គ វីយូ ))»