អ្នកចិញ្ចឹមក្រពើម្នាក់៖ ចំណីឡើងថ្លៃមិនចុះ តែតំលៃក្រពើវិញថោកជាងមាន់សម្ល តើរស់យ៉ាងណា? ពី១ឆ្នាំទៅ១ឆ្នាំគ្មានអ្វីប្រសើរឡើងសោះ ហត់ អស់អារម្មណ៍នឹងបន្ដអាជីវកម្មនេះហើយ….

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ah Phyrady បានរអ៊ូរទាំនឹងអាជីវកម្មចិញ្ចឹមក្រពើ ដែលចំណីកាន់តែឡើងថ្លៃ ឯលក់វិញបានតម្លៃថោក។ សូមអានខ្លឹមសារទាំងមូលដូចខាងក្រោមនេះ៖

ពន្ធអាជីវកម្មគ្មានបន្ធូរបន្ថយមានឡើងថ្លៃ ចំនែកឯចំណីឡើងថ្លៃមិនចុះ តែតំលៃក្រពើវិញថោកជាងមាន់សម្ល តើរស់យ៉ាងណា? ពី១ឆ្នាំទៅ១ឆ្នាំគ្មានអ្វីប្រសើរឡើងសោះ មានតែធ្លាក់ចុះ ឆ្នាំនេះចុះថោកមិនធម្មតាគឺថោកជាងមាន់ទៅទៀត។ មាន់១គឺឡូ២២០០០៛ចំនែកឯក្រពើ១គឺឡូ២០០០០៛ទេ តំលៃកូនទើបនឹងកើត១តែ៥$ទេ មាន់ចឹញ្ចឹម៣ទៅ៤ខែចាប់លក់បានហើយតែក្រពើវិញ២ រឺ៣ឆ្នាំឡើងទើបត្រូវខ្នាត ខ្ញុំចង់សួរថាតំលែនឹងសមនឹងកំលាំងពលកម្មនឹងការយកជីវិតទៅប្រថុយប្រថានជាមួយអាជីវកម្មដ៏គ្រោះថ្នាក់នេះទេ? គេថាយើងខ្ជិលមិនចេះធ្វើអ្វីទើបយើងក្រ តែមិនពិតទេ យើងឧស្សាហ៍តែមកពីធ្វើបានផលហើយអត់ទីផ្សារ តំលៃថោកលក់មិនចេញទើបយើងក្រងើបមិនរួច។

ហត់ អស់អារម្មណ៍នឹងបន្ដអាជីវកម្មនេះហើយ តែមិនអាចឈប់បានព្រោះមេក្រពើតំលៃវាថោកហួសពីការស្មាន?(river calling)