មិនសរសើរមិនបានមែន បុរសម្នាក់ជួយឧបត្ថម្ភប្រាក់ ១ម៉ឺនដុល្លារ ដល់ការងារប្រមូលសំរាមនៅក្នុងប្រឡាយលូបឹងត្របែក ដើម្បី….

យោងតាមហ្វេសប៊ុកផេកឈ្មោះ យុវជនសំរាម បានឲ្យដឹងថា ៖ អរគុណហ៊ាដែលបានស្រលាញ់ យកចិត្តទុកដាក់ដល់ក្រុមយើងខ្ញុំ 🙏🏻

ដោយឃើញថាក្រុមយុវជនយើងទទួលរងនៅសម្ពាធជាច្រើន ក្នុងការងារប្រមូលសំរាមនៅក្នុងប្រឡាយលូបឹងត្របែក រហូតមកដល់ថ្ងៃនេះ ហ៊ា Meng Leang ក៏បានប្រគល់លុយជូន 10,000$(១មុឺនដុល្លា) ដើម្បីចាត់ចែងធ្វើលិខិតឆ្លងដែនដល់ក្រុមយុវជនយើងទាំងអស់គ្នា ដើម្បីទៅលេងប្រទេសថៃផង និងចុះទស្សនកិច្ចសិក្សាផង។ ក្នុងរយៈពេល ៧ថ្ងៃ។ ខ្ញុំនិង ក្រុមសូមអរគុណហ៊ាយ៉ាងជ្រាលជ្រៅ ដែលបានមើលឃើញដល់មនុស្សមួយក្រុមតូចនេះ ព្រមទាំងបារម្មណ៍ និង យកចិត្តទុកដាក់ជាពិសេស។ ជូនពរហ៊ារកទទួលទានមានបាន !សម្រេចរាល់គ្រប់ភារកិច្ច ! សូមឱ្យគ្រប់វត្ថុស័ក្កសិទ្ធិតាមថែរក្សាហ៊ា ព្រមទាំងក្រុមគ្រួសារ។ សូមអរគុណ🙏🏻🙏🏻❤️❤️។