ពិតជាអស្ចារ្យមែន! កំពូលកូន ខឹងឪពុកមិនព្រមរកប្រពន្ធឲ្យ ដុតផ្ទះឆេះម៉ត់ នៅស្រុករំដួល ខេត្តស្វាយរៀង….

ស្វាយរៀង​៖ មានករណី​ភ្លើង​ឆេះ​ផ្ទះ​ដែល​បង្កឡើង​ដោយ​កូនបង្កើត​ខឹង​នឹង​ឪពុក​របស់ខ្លួន​មិន​ព្រម​រកប្រពន្ធ​អោយ​ក៏​ដុត​ផ្ទះ​ចោល​ឆេះ​ម៉ត់​សល់​តែ​ផេះ​។ ករណី​កូនបង្កើត​ដុត​ផ្ទះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង៥០​នាទី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ ព្រៃ​ស្រគុំ ឃុំ ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង​។

ប្រភពពីសមត្ថ​កិច្ច​បានអោយដឹងថា​៖​ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ​ខាងលើ​គី​បង្កឡើង​ដោយ​ឈ្មោះ ពិន ពិ​ទូ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ឈ្មោះ ពិន បូ​រិ​ន ភេទ​ប្រុស អាយុ ៥៩​ឆ្នាំ​ដែល​ត្រូវជា​ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើ​។​ ប្រភព​ខាង​បាន​បន្តទៀតថា​៖​មូល​ហេតុដែល​ធ្វើអោយ​យុវជន​ខាងលើ​ដុត​ផ្ទះ​ខ្លួនឯង​ចោល​នោះ​ក៏​ព្រោះតែ​ខឹង​នឹង​ឪពុក​របស់ខ្លួន​មិន​រកប្រពន្ធ​អោយ​។​ហើយ​ផ្ទះ​ដែល​ឆេះ​ត្រូវ​កូនបង្កើត​ដុត​នោះ​សង់​អំពី​ឈើ ប្រក់​ក្បឿង​មាន​ទំហំ​៨ X ៩ ម៉ែត្រ​(​ខូចខាត​ទាំងស្រុង​) សម្ភារៈ​ផ្សេងទៀត ពុំមាន​ខូចខាត​អ្វី​ទេ​។​ បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បង្ក​សុំ​ណុំ​រឿង​តាម​និតិ​វិធី​៕