មេត្តាអាណិតស៊ែរផង😭😭 បងប្រុសដេកអោបជំងឺដំបៅ ត្រូវប្រពន្ធរត់ចោល កូនមិនអើពើ រង់ចាំតែថ្ងៃស្លាប់គ្មានលុយព្យាបាលជំងឺ….

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Siek Bunnary បានបង្ហោះពីក្ដីអាណិតចំពោះបុរសម្នាក់ ដែលមានជំងឺដំបៅ ហើយត្រូវប្រពន្ធរត់ចោលថា៖

«សូមកុំដាច់ចិត្តអូសរំលងជួយ share រកសប្បុរសជនជួយបងប្រុសប្រពន្ធរត់ចោលដេកយំអោបជំងឺ អត់បាយគ្មានលុយទិញថ្នាំលេបម្នាក់នេះផង។ នៅខេត្តព្រះវិហារ បងប្រុសម្នាក់ជាគ្រួសារក្រីក្រ អត់ផ្ទះសំបែង អត់ដី រស់នៅចាំចំការគេ ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ #ដំបៅបែករីករមាស់ក្រហល់ក្រហាយ ពិបាកដេកពិបាកអង្គុយ ពិបាកដកដង្ហើម ធ្វើទុក្ខម្តងៗចុកផ្សាៗហត់ៗ ដេកយំម្នាក់ឯងកណ្តោចកណ្តែងស្រណោះខ្លួន ប្រពន្ធក៏រត់ចចោល កូនមិនអើពើមកក្បែរ ទៅបាត់គ្មានដំណឹង ចំណែកបងប្រុសរង់ចាំតែថ្ងៃស្លាប់គ្មានលុយព្យាបាលជំងឺ។

បងប្អូនជួយបងប្រុសកំសត់នេះផងប្រពន្ធរត់ចោលផ្តាច់ការទំនាក់ទំនងនេះផង លុយមួយកាក់មួយសេនទិញថ្នាំគ្មានទេ ដេកឈឺនៅតែក្នុងផ្ទះគេស្អប់គេខ្ពើមព្រោះតែជំងឺដ៌អាក្រក់នេះ។ គាត់ឈ្មោះ ប៉ែន សម្បត្តិ អាយុ៣៥ឆ្នាំ មានស្រុកគំណើតនៅភូមិក្រាំងស្នាយ ឃុំដំណាក់ទ្រព្យ ស្រុកឈូក ខេត្តកំពត ។ លេខទំនាក់ទំនង 012540401 0967080007 
សូមអរគុណបងប្អូនដែលអាណិតហើយ Share ដើម្បីគាត់»