ជួយស៊ែរផង៖ តារាសម្តែងដ៏ល្បីរបស់ហុងកុងត្រូវបានគេចាក់នៅពេលកំពុងឡើងកម្មវិធីមួយនៅខេត្តGuangdong

យោងតាមគេហទំព័រព័ត៌មានចិនដីគោកបានឱ្យដឹងថាតារាសម្តែងហុងកុង Simon Yam Tat-wah ត្រូវបានគេចាក់នៅពេលចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយមួយនៅភាគខាងត្បូងប្រទេសចិននៅព្រឹកនេះ។

យោងតាមរបាយការណ៍ជាច្រើនបានឱ្យដឹងថាតួសម្តែងអាយុ 64 ឆ្នាំនេះគឺជាភ្ញៀវក្នុងពិធីសម្ពោធហាងសម្ភារៈសំណង់មួយនៅក្នុងទីក្រុង Zhongshan ខេត្ត Guangdong នៅពេលដែលគាត់ត្រូវបានចាក់ត្រង់ពោះរបស់គាត់។

សាក្សីត្រូវបានគេដកស្រង់សម្តីដែលនិយាយថាតារាសម្តែងរូបនេះនៅដឹងខ្លួនប៉ុន្តែកំពុងហូរឈាមហើយដៃរបស់គាត់បានខ្ទប់ពោះជាប់ និងត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ គេមិនទាន់ដឹងបន្ថែមពីនរណា និងមូលហេតុនោះទេ។
SCMP news/20-07-2019

ប្រភព៖ Aplus Cooc