សូមជួយផង បងប្រុសសង្ឃឹមថាមានពេទ្យស្ម័គ្រចិត្តមកនៅសាលាដូង ព្រោះជាង១០ថ្ងៃ ក្មេងៗនៅសាលាមិនតិចជាង១០នាក់ទេ ដែលកើតជំងឺគ្រុនឈាម…(មានវីដេអូ)

ជំងឺគ្រុនឈាម ជាជំងឺកាចសាហាវដែលឆ្លងតាមរយៈមូសខ្លា បើយើងពុំទៅមន្ទីរពេទ្យឲ្យទាន់ពេលវេលាទេ វានឹងអាចឆក់ជីវិតអ្នកជំងឺបាន។ ដូច្នេះបងប្អូនទាំងអស់គ្នាត្រូវធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាបំផុត។

តួយ៉ាងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ouk Van Day បានបង្ហោះរឿងជំងឺគ្រុនឈាមនេះ និងសូមអំពាវឲ្យគ្រូពេទ្យស្ម័គ្រជួយដល់កន្លែងគាត់ផង ដែលមានខ្លឺមសារថា៖ «ជាង១០ថ្ងៃនេះក្មេងសាលាដូងមិនតិចជាង 10នាក់ទេកើតជំង្ងឺគ្រុនឈាម ឆ្លងបន្តបន្ទាប់ ដល់កំរិតទប់លែងចង់ជាប់ហើយ! តើមានពេទ្យស្មត្រ័អាចមកនៅសាលាដូងមួយរយះបានទេ?»