ជួយស៊ែរផង បងប្អូនដែលមានសំពាធឈាមឡើងខុសធម្មតា លើសខ្លាញ់ អាស៊ីត អាចប្រើវិធីនេះបាន ងាយៗ និងអស់ថវិកាតិចបំផុត…

ការចែករំលែកពីសុខភាព បើសិនលោកអ្នកមានសំពាធឈាមឡើងខុសធម្មតា លើសខ្លាញ់ អាស៊ីត ដូចជា៖
១. រោយក ស្មា ចុកឈឺសន្លាក់ តឹងកែងជើង ស្ពឹកបាតដៃ-ជើង ចុះឡើងជណ្តើរលាន់ឮសំលេងប្រអប់ជើង។ 
២. អោនចុះក្រោម ងើបឡើងវិញ មានអារម្មណ៍វិល និងងិតមុខ
៣. ស្រវាំងភ្នែក ងងុយតែដេក តែគេងមិនលក់
បើសិនគេងលក់គឺឆាប់ភ្ញាក់វិញ

៤. ធ្វើអោយរោយ ចុកពេញខ្លូន ពេលក្តាប់ដៃរឹង
៥. គេងយប់កន្រ្តាក់ដៃជើង គេងលក់សុបិនថាធ្លាក់ពីលើ..
៦. គេងលក់សុបិនស្ទះការដកដង្ហើម… 
នៅមានច្រើនទៀត នេះខ្ញុំគ្រាន់តែចែករំលែកដល់អ្នកមានជួបបញ្ហារៀបរាប់ខាងលើ បងប្អូន អាចអនុវត្តតាមរបៀបនេះបាន ដោយសារខ្ញុំទទួលបានផល ហើយយកមកចែករំលែក សំពាធឈាម ខ្លាញ់ អាស៊ីតចុះមកភាពដើមវិញ។

ការផ្សំមាន: 
ក. ស្លឹកតើយ (5ស្លឹក)
ខ. គល់ស្លឹកគ្រៃចាស់ ពី 6 គល់ ទៅ 10គល់ (តាមគល់តូចធំ)
គ. មើមខ្ញីចាស់ ( ៥ចំនិត)
ឃ. ទឹក ២លីត្រ ដាំទឹកអោយពុះ បន្ទាប់មកបន្ថយភ្លើងអោយពុះតិចៗ ទុក ៣០ នាទី។

ង. ហូបរៀងរាល់ថ្ងៃ: ១-២កំសៀវ/ថ្ងៃ។ 
ច. ហូបនៅពេលទឹកក្តៅអ៊ុនៗ ១កែវ លាយទឹកឃ្មុំ (បើសិនទឹកឃ្មុំ) ១-២ស្លាបព្រាកាហ្វេ ញាំក្រោយពេលហាត់ប្រាណរួច (ញើសកំពុងចេញ)វាជួយជំរុញជាតិពុលបញ្ចេញតាមរន្ធញើស។

បងប្អូនមានចំងល់អាចសួរបានពត័មានលំអិត មិនមែនលក់ ឬ បម្រើផលប្រយោជន៍អ្នកណាទេ គឺសុខភាពខ្លួន