តារាចម្រៀងពេជ្រ សោភា ស្រក់ទឹកភ្នែក😭 និងទ្រាំមិនបានចេញវីដេអូLive និយាយពីអ្នកថតវីដេអូ មិនគិតជួយជនរងគ្រោះដែលដើរមករកឲ្យជូនទៅពេទ្យ ខណៈរលាកពេញខ្លួន(មានវីដេអូ)

បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Dara Nita បានឲ្យដឹងថា ៖ «មើលវីដេអូនេះហើយ សែនខ្លោចចិត្តពូរដែលរងគ្រោះដោយសារហេតុការណ៍ផ្ទុះធុងហ្គាស់ សំឡេងសុំអោយអ្នកថតវីដេអូជូនគាត់ទៅពេទ្យបន្តិចមក ហើយដើរសុំគេអោយជូនទៅពេទ្យគ្រប់គ្នា 😭 តែគ្មានអ្នករវល់មើលទៅម្នាក់ៗដូចខ្លាចគាត់ណាស់ចឹង… តែអ្នករវល់ថតហេតុការភ្លើងឆេះនិង ថារវល់ជូនកូនទៅរៀន 😡 ហេតុអីអត់ចិត្តម្លេះប្រាប់គាត់អោយដើរទៅរកពេទ្យខ្លួនឯងទៀត… លោកអើយ អាសូរគាត់ឡើងហូរទឹកភ្នែកមិនដឹងខ្លួន 😭 »

បើតាមវីដេអូឃើញថាបុរសម្នាក់នេះដើរចេញពីកន្លែងកើតហេតុកន្លែងផ្ទុះហ្គាស់នោះ ដោយមានរបួសរោលរាលពេញខ្លួន ស្បែករលេះរលួយពីគ្នា ដែលមើលទៅពិតជាគួរឲ្យខ្លោចចិត្តណាស់ អ្វីដែលកាន់តែអាណិតបន្ថែមទៀតនោះ ពេលពឹងអ្នកជិតនោះឲ្យជូនទៅពេទ្យ ហាក់បីដូចជាគ្មានអ្នកចាប់អារម្មណ៍សោះតែម្តង ដោយម្នាក់ៗហាក់រវល់នឹងថត និងមើលទិដ្ឋភាពកន្លែងអគ្គិភ័យនោះ។

ក្រោយពីឃើញវីដេអូមួយដែលគេបង្ហោះទាក់ទងនឹងបុរសម្នាក់ត្រូវភ្លើងឆេះពេញខ្លួន រួចដើរមករកឲ្យគេជូនទៅពេទ្យ តែគ្មានអ្នកជូនគាត់ទេ ទើបមុននេះ តារាចម្រៀងពេជ្រ សោភា បានបង្ហោះសារថា «ខ្ញុំមើលរូបហើយអាណិតណាស់ គិតទៅចង់បានlikeណាស់ 
បងប្អូនមានអ្នកណាស្គាល់គ្រួសារបងប្រុសម្នាក់នេះទេ ជួយប្រាប់ខ្ញុំផង ខ្ញុំអាណិតណាស់ ខ្ញុំជួយគាត់ចំនួន២,000,000រៀល»។

គួររំលឹកផងដែរថា ម្សិលមិញនេះ កាលពីវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះ មានគ្រោះអគ្គីភ័យបណ្តាលមកពីផ្ទុះធុងហ្គាសនៅហាងបញ្ចូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។តាមព័ត៌មានចុងក្រោយពុំមានមនុស្សស្លាប់ទេ ក្នុងករណីផ្ទុះហ្គាសឆេះហាងបញ្ចូលហ្គាសរថយន្តមួយកន្លែងនេះ ដោយមានតែអ្នករងរបួសចំនួន១៣នាក់ ស្រីចំនួន០៣នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៦ នាក់ ហើយក្នុងចំណោមអ្នករងរបួសចំនួន១៣នាក់នេះ មានជនជាតិបរទេស ចំនួន០២នាក់ ។