ក្ដៅៗ៖ ឧកញ៉ា គង់ ក្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវបានកម្លាំងអាវុធហត្ថខេត្តក្រចេះ ធ្វើការឃាត់ខ្លួនហើយ…

យោងតាមហ្វេសប៊ុក Pheng Vannak News បានបង្ហោះឲ្យដឹងថា ក្ដៅៗ​ពីខេត្តក្រចេះ លោក​ ឧកញ៉ា​ គង់​ ក្រឹង​ មេឈ្មួញឈេីដ៏ល្បីល្បាញ​ ត្រូវ​ចាប់​ខ្លួន​។

ប្រភព​ច្បាស់​ការពី​​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​បានអោយដឹងថា​ ខណៈពេលនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ ក្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត។

ប្រភព៖ Pheng Vannak News