ទីបំផុត! មន្ត្រីយោធាដែលជេរប្រមាថ លើអ្នកស្រី ចន ចន្ទ័លក្ខិណា បានយល់ព្រមចូលខ្លួន មកដោះស្រាយវិវាទហើយ នៅថ្ងៃស្អែកនេះ…

ប្រភពពីលោកហេង ឡុង បានឲ្យដឹងថា លោក អ៊ូវ រិទ្ធី ដែលជាជនបង្កការជេរប្រមាថ លើអ្នកស្រី ចន ចន្ទ័លក្ខិណា បានយល់ព្រមចូលខ្លួន មកដោះស្រាយវិវាទ នៅម៉ោង១០ ថ្ងៃស្អែក ទី១៦ នៅចំពោះមុខ ក្រុមប្រឹក្សាពិន័យ​ និងលេីកសរសេីរ នៅក្រសួងវប្បធម៌។ព័ត៌មានបន្ត រងចាំថ្ងៃស្អែក។

គួររំលឹកថាកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោកហេង ឡុង បានសរសេរបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកថា «ថ្ងៃស្អែកសមាគមសិល្បករខ្មែរ នឹងប្ដឹងបុគ្គលរូបនេះដែលបានជេរប្រមាថមកលើ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលខ្លួនជាមន្ត្រីយោធា ឈ្មោះ អ៊ូ រិទ្ធី ដែលជាមន្ត្រីគំរូសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ចាំមើលថាតើ ស្ថាប័នក្រសួងការពារជាតិនឹងត្រូវចាត់វិធានការយ៉ាងណាចំពោះបុគ្គលនេះ។ សូមជួយស៊ែរឱ្យមេគាត់ឃើញផង»។