ជួយស៊ែរបន្តផង៖ ទីបំផុតស្គាល់មុខមាត់ពិតបុរស ដែលរវល់តែថតវីដេអូ​ មិនព្រមជួយជូនជនរងគ្រោះទៅពេទ្យហើយ…

កាលពីថ្ងៃម្សិលមិញនេះមានការភ្ញាក់ផ្អើលក្រោយពី ឃើញវីដេអូឃើញថាបុរសម្នាក់នេះដើរចេញពីកន្លែងផ្ទុះហ្គាស់ ដោយមានរបួសរលាកពេញខ្លួន ស្បែករលេះរលួយពីគ្នា ដែលមើលទៅពិតជាគួរឲ្យខ្លោចចិត្តណាស់ អ្វីដែលកាន់តែអាណិតបន្ថែមទៀតនោះ ពេលពឹងអ្នកជិតនោះឲ្យជូនទៅពេទ្យ ហាក់បីដូចជាគ្មានអ្នកចាប់អារម្មណ៍សោះតែម្តង ដោយម្នាក់ៗហាក់រវល់នឹងថត និងមើលទិដ្ឋភាពកន្លែងអគ្គិភ័យនោះ។

យោងតាមគណនីហ្វេសប៊ុករបស់បុរសម្នាក់ដែលមានឈ្មោះថា៖ «សុីម ចាន់សុី» បានបង្ហោះដោយសរសរថា៖​ ស្គាល់ម្ចាស់ account facebook ដែរផុសវិឌីអូនេះមុនគេ ហើយ រហូតធ្វើឲ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង ឥឡូវនេះគាត់លុបវិឌីអូ និងចេញវិញហើយ ដោយសារគេជេច្រើនពេក share អោយពូនិងបានឃើញវិញផង» ។

មូលហេតុ ដែលគាត់ធ្វើការលុបនូវវីដអូនេះគឺដោយសារមានការជេរស្តី ខ្លាំងៗ ពោលគឺមានការស្តីបន្ទោសយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលលោកបានបង្ហោះវីដេអូស្តីពីទិដ្ឋភាព និងអំពីហេតុការណ៍ផ្ទុះហ្គាស នៅឯខេត្តសៀមរាប។​

ក្នុងខ្សែវីដេអូនេះដែរ យើងបានឃើញថាមានបុរសម្នាក់ មានសភាពខ្លួនពោរពេញដោយការរលាកដោយសារភ្លើងឆេះសុះខ្លួន បានសុំគេឯងអោយជួយជូនទៅពេទ្យ តែស្រាប់តែលឺសម្លេងធ្វើការបដិសេដ ដោយលើកឡើងថាជាប់ជូនកូនទៅរៀន និងថែមទាំងប្រាប់អោយជនរងគ្រោះដ៏កំសត់នោះ ទៅពេទ្យដោយខ្លួនឯងទៀតផង។ យ៉ាងណាមិញ បើតាមការលើកឡើងរបស់មហាជន និងបុរសម្នាក់ខាងលើ វីដេអូនេះត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះថា «Pen Soktear»។