អាសូរណាស់! ក្មេងស្រីម្នាក់កំពុងអង្គុយមើលទូរទស្សន៍សុខៗ ត្រូវបងប្រុសជីដូនមួយ យកកាំបិតអារករហូតបាត់ជីវិតយ៉ាងអាណោចអាធ៌ម…..

ខេត្តបាត់ដំបង : ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ត្រូវបានបងប្រុសជីដូនមួយបង្កើតយកកាំបិតមកអារករហូតស្លាប់បាត់បង់ជីវិតខណះដែលរូបគេនិងក្រុមគ្រួសារកំពុងអង្គុយមើលទូរទស្សន៍ក្នុងផ្ទះ។

លោកវរសេនីយ៍ត្រី ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានប្រាប់អោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រុមទី០១ ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

លោកបន្តថាករណីខាងលើនេះដែរបង្ករឡើងដោយជនសង្ស័យ ឈ្មោះ ជុំ​ ជោគ​ជ័យ​( ហៅ ជ័យ )ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រោយបានយកកាំបិតកាចែតធ្វើសកម្មភាពអារ​កសម្លាប់ជនរងគ្រោះ ឈ្មោះ អ៊ុន​ កញ្ចនា (ហៅ ប៉ប) ភេទស្រី អាយុ១៦ឆ្នាំ
ត្រូវជាបងប្អូនជីដូន​មួយ)​បណ្តាលអោយស្លាប់នៅនឹងកន្លែងខណ:ដែលជនរងគ្រោះព្រមទាំង​ក្រុមគ្រួសារកំពុងអង្គុយមេីលទូរទស្សន៍ក្នុងលំ​នៅ​ដ្ឋាន។

លោកបញ្ជាក់បន្តថា ពេលធ្វេីសកម្មភាពនេះជនសង័្សយមិនបានរត់គេចខ្លួនទៅណាទេ​ ហេីយ​ក៏ត្រូវបានឃាត់ខ្លួន​ភ្លាមៗបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដេីម្បីធ្វេីការស្រាវជ្រាវ និងដឹងថាសង័្សយខាងលេី(មានសតិមិនប្រក្រតី)កំពុងព្យាបាលជម្ងឺសសៃប្រាសាទដោយឱសថប្រចាំថ្ងៃ។

លោកបញ្ជាក់បន្ថែមថាក្នុងពេលកេីត​ហេតុជនសង័្សយរូបនេះបានយកកាំ​បិត​កាចែតមកចាប់សក់ក្បាលជនងគ្រោះពីក្រោយអារកបណ្តាលឲ្យដាច់សសៃឈាមធំស្លាប់ភ្លាមៗមិនអាចជួយ​សង្រ្គោះបានឡេីយក្នុងពេលដែលជនរងគ្រោះនិងមនុស្សផ្សេងទៀតក្នុងគ្រួសាកំពុងអង្គុយមេីលទូរទស្សន៍ក្នុងលំនៅ​ដ្ឋាន។

ដោយឡែកលោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា បេីទោះបី​ពេលនេះជនសង័្សយឈ្មោះ​ ជុំ​ ជោគ​ជ័យ​(ហៅ​ជ័យ)​អាចថាមានសតិមិនប្រក្រតីក៏ដោយចុះ​ តែនគរបាលបានរៀបចំសំណុំរឿងបញ្ជូនទៅសា​លា​ដំបូងខេត្តបាត់ដំបងនៅថ្ងៃព្រឹកថ្ងៃទី១៦ ខែ​ សីហា​ ឆ្នាំ​២០១៩នេះហើយ៕ដោយ រៀម សាលី

ប្រភព៖ អេអិនអិន / ANN