កុំដាច់ចិត្តពេកជួយពួកគាត់ផង រងរបួសធ្ងន់ក្នុងករណីផ្ទុះហ្គាស តែគ្រួសារក្រីក្រលំបាក គ្មានលទ្ធភាពព្យាបាលទេ…

គួររំលឹកថាវេលាម៉ោង ០១ និង១៥នាទីរសៀល ត្រូវថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយអគ្គិភ័យបានឆាបឆេះទីតាំងលក់ដូរធុងហ្គាសមួយកន្លែងយ៉ាងសន្ធោសន្ធៅ ដែលស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kimpuchna Poue បានសរសេររៀបរាប់ថា ៖ ពួកគាត់ទាំងបួននាក់ជាបុគ្គលិកហាងធ្វេីស្លាកយីហោយេីងខ្ញុំដែលមានទីតាំងជាប់នឹងកន្លែងបង្ករហេតុផ្ទុះហ្គាស​ ម្នាក់មានសភាពធូរស្រាល​កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តសៀមរាប​ នឹងបីនាក់ទៀតនៅមានសភាពធ្ងន់ធ្ងរនៅឡេីយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបុរីរ៊ាំ​ ប្រទេសថៃ​ និងមន្ទីរពេទ្យសូរិន​ ប្រទេសថៃ។ ដោយស្ថានភាពគ្រួសារមានភាពខ្វះខាតយេីងខ្ញុំតំណាងអោយក្រុមគ្រួសារសូមធ្វេីការអំពាវនាវដល់សប្បុរសជនជួយឧបត្ថមជាថវិការ​ខ្លះៗ​ តិចក្តីច្រេីនក្តីតាមសទ្ធារៀងៗខ្លួន​ យេីងខ្ញុំនឹងធ្វេីដំណេីរទៅជួបពួកគាត់ក្នុងពេលពីរបីថ្ងៃខាងមុខនេះ​។ យេីងខ្ញុំសូមអរគុណទុកជាមុន លេខវេលុយ​ : 012 29 75 28 រឺតាមកុង​ ABA : 000511599 POUE KIMPUCHNA ៕

ប្រភព៖ Kimpuchna Poue