ផ្ទុះការរិះគន់ក្រោយមន្ត្រីមន្ទីរសាធារណៈ និងដឹកជញ្ចូនខេត្តម្នាក់បានយកជើង ទៅចង្អុលស្លាកលេខរថយន្ត ក្រោយម្ចាស់រថយន្តយកមកពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក)…

ផ្ទុះការរិះគន់ពេញបណ្តាញសង្គមហ្វេសបុក ក្រោយមន្ត្រីមន្ទីរសាធារណៈ និងដឹកជញ្ចូនខេត្តសៀមរាបម្នាក់បានយកជើងទៅ ទៅចង្អុលស្លាកលេខរថយន្ត ក្រោយម្ចាស់រថយន្តយកមកពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក) នេះបើតាមគណនីហ្វេសបុកមួយឈ្មោះថា «Huy Ou Dom» បានបង្ហោះរូបទាំងនោះ និងសរសេររិះគន់ចំពោះកាយវិការទាំងនោះបែបនេះថា៖

មន្ត្រីឆៀកឡានកំពូលឈ្លើយមែន!!! ចរឹកមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបកំពូលឈ្លើយ យកជើងរបស់ខ្លួនទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេ ដែលគេស្រលាញ់ស្ទើរយះសំពត់ ថែមទាំងប្រើសម្ដីគួរឲ្យស្អប់ខ្ពើមមិនសាកសម្យជាមន្ត្រីបម្រើសេវាសាធារណៈនៅកន្លែងឆៀករថយន្តខេត្តសៀមរាបសោះ។

នេះបើយោងតាមប្រជាពលរដ្ឋដែលបានយកឡានទៅឆៀកនៅខេត្តសៀមរាបកាលពីថ្ងៃទី14 ខែសីហា ឆ្នាំ2019៕ ដោយឡែកក្រោយរឿងនេះផុលផុសលើបណ្តាញសង្គមហ្វេសបុក ឃើញថាមានមតិរិះគន់ជាច្រើនចំពោះកាយវិការរបស់មន្ត្រីសាធារណៈបែបនេះ តែយ៉ាងណាមិញមិនទាន់ការបកស្រាយបញ្ជាក់លម្អិតថាជាទំលាប់ធ្វើបែបនេះ ឬកាយវិការអចេតនា នោះទេ។