ឡូយណាស់កីឡាករកម្ពុជា ចាន់ រតនា វាយយកឈ្នះកីឡាករគុយបា យ៉ាងស្វិតស្វាញ លើសង្វៀនONE Championship នៅ​ទីក្រុងបាងកក(មានវីដេអូ)

អ្នកលេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា បានយកឈ្នះកីឡាករគុយបា Gustavo Balart ក្នុងការប្រកួត​ ONE Championship នៅ​ទីក្រុងបាងកកក ​ប្រទេស​ថៃ នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ មុននេះបន្តិច។

ការប្រកួតក្នុងទ្រុងដ៏ធំនេះបានចាយពេលដល់ទៅបីទឹក ដោយកីឡាករទាំងពីរប្រកួតគ្នាយ៉ាងស្វិតស្វាញ តែកំលាំងសុហ្ន និងការវាយចេញរបស់ចាន់ រតនា ចេញបានច្រើន និងចំគោដៅច្រើនជាង ដោយជ័យជម្នះរបស់គីឡាករគុនខ្មែរ ចាន់ រតនា បានយកឈ្នះកីឡាករគុយបាខាងលើ ដោយពិន្ទុ ជាឯកច្ឆន្ទ។ នេះជាស្នាដៃថ្មីមួយទៀតរបស់អ្នកលេងគុនចម្រុះរបស់កម្ពុជា ចាន់ រតនា លើសង្វៀនដាក់ទ្រុងដ៏ធំប្រចាំតំបន់អាស៊ី ONE Championship ។

សូមទស្សនាវីដេអូខាងក្រោម៖