ក្ដុកក្ដួលណាស់! ម្ដាយជនរងគ្រោះ រៀបរាប់ទាំងទឹកភ្នែកថា កូនគាត់រកគេ ឲ្យគេជួយ តែគ្មានអ្នកជួយកូនខ្ញុំទេ ព្រះអើយព្រះ ម្តេចក៏អ្នកទាំងឡាយគ្មានធម៌មេត្តាចំពោះកូនខ្ញុំ យកកូនខ្ញុំទៅពេទ្យ(មានវីដេអូ)

គួររំលឹកផងដែរថា កាលពីវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះ មានគ្រោះអគ្គីភ័យបណ្តាលមកពីផ្ទុះធុងហ្គាសនៅហាងបញ្ចូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។តាមព័ត៌មានចុងក្រោយពុំមានមនុស្សស្លាប់ទេ ក្នុងករណីផ្ទុះហ្គាសឆេះហាងបញ្ចូលហ្គាសរថយន្តមួយកន្លែងនេះ ដោយមានតែអ្នករងរបួសចំនួន១៣នាក់ ស្រីចំនួន០៣នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៦ នាក់ ហើយក្នុងចំណោមអ្នករងរបួសចំនួន១៣នាក់នេះ មានជនជាតិបរទេស ចំនួន០២នាក់ ។

ចំណែកឯកាលពីម្សិលមិញ នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៩ លោក K01 បានបង្ហោះវីដេអូខ្លីមួយ ដែលលោកបានទៅជួបសម្ភាសន៍ផ្ទាល់ជាមួយម្តាយរបស់ជនរងគ្រោះរូបនេះដល់ផ្ទះតែម្តង។ ម្តាយរូបនេះបានរៀបរាប់ទាំងទឹកភ្នែក ស្ទើរគាំងម្តង ថា «គាត់រកគេ ឲ្យគេជួយ គ្មាននរណាជួយកូនខ្ញុំទេ, ព្រះអើយព្រះ ម្តេចក៏អ្នកទាំងឡាយគ្មានធម៌មេត្តាចំពោះកូនខ្ញុំ យកកូនខ្ញុំទៅពេទ្យ »។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោម៖