កុំអូសរំលងអីស៊ែរផង គាត់ជាជនជាតិបរទេសដែលរងគ្រោះក្នុងករណីផ្ទុះហ្គាសនៅសៀមរាប ពេលនេះខ្វះថវិកាព្យាបាល សង្ឃឹមថាជួយផងតាមរយៈអ្នកនាងចន ច័ន្ទលក្ខិណា…

យោងតាមហ្វេសប៊ុកឈ្មោះ Chanlakhena Chorn បានសរសេររៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុក ថា «គាត់ជាជនជាតិបរទេសដែលបានរងគ្រោះដោយសារផ្ទុះហ្គាស់កាលពីថ្ងៃមុន ពេលនេះគាត់ខ្វះខាតថវិការក្នងការព្យាបាល ដូច្នេះ មានអ្នកសហការជាមួយខ្ញុំក្នុងការ Live រកជំនួយជួយគាត់ដែរឬទេ ? មានបងប្អូនជាច្រើនឆាតមកអោយខ្ញុំជួយគាត់ តែខ្ញំមានការងាច្រើនដែលត្រូវជួយ ដូច្នេះខ្ញុំម្នាក់ឯងមិនអាចរ៉ាប់រងបានទេ ។ ខ្ញុំពិតជាចង់ជួយពួកគាត់ណាស់ តែខ្ញំរវល់ពេក ចង់រកមូលនិធិជួយគាត់គឺពិបាក ។ ខ្ញំជាអ្នក Live រកជំនួយ តែខ្ញុំចង់បានដៃគូរសហការជាអ្នកទទួលបន្ទុកផ្នែកប្រមូល និង កាន់ថវិកា។ »

គួររំលឹកផងដែរថា កាលពីវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះ មានគ្រោះអគ្គីភ័យបណ្តាលមកពីផ្ទុះធុងហ្គាសនៅហាងបញ្ចូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

តាមព័ត៌មានចុងក្រោយពុំមានមនុស្សស្លាប់ទេ ក្នុងករណីផ្ទុះហ្គាសឆេះហាងបញ្ចូលហ្គាសរថយន្តមួយកន្លែងនេះ ដោយមានតែអ្នករងរបួសចំនួន១៣នាក់ ស្រីចំនួន០៣នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៦ នាក់ ហើយក្នុងចំណោមអ្នករងរបួសចំនួន១៣នាក់នេះ មានជនជាតិបរទេស ចំនួន០២នាក់ ។