អន្ទិតតាក់ស៊ី បញ្ជាក់យ៉ាងច្បាស់ហើយថា នាងភីមមានប្ដីរួចហើយ ហើយគាត់ក៏មិនបានសុំនាងរស់ជាមួយវិញដែរ ព្រោះយើងបានលែងលះដាច់ស្រេចអស់ហើយ…

កាលពីពេលថ្មីៗនេះដោយយោងតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា «Live-Daily Cambodia» បានសរសេររៀបរាប់ថា «#នាយតាក់ស៊ីថា៖នាយមិនបានសុំនាងភីមរស់នៅជាមួយវិញទេ គាត់បានលែងលះគ្នាហើយ!!!#អំបាញ់មិញនេះខ្ញុំទូរស័ព្ទទៅនាយតាក់ស៊ីពាក់ព័ន្ធរឿងរ៉ាវដែលថាអតីតភរិយាគាត់បាន បណ្ដេញគាត់ចេញពីផ្ទះនោះគឺមិនពិតនោះទេ។

នេះបើយោងតាមការលើកឡើងរបស់នាយតាក់សុីតានរយះទូរស័ព្ទនៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ។ #នាយបានប្រាប់ឲ្យដឹងថា គាត់មិនបានសុំអ្នកនាងភីមដើម្បីត្រឡប់ទៅរស់នៅជាមួយនោះទេ ព្រោះគាត់បានផ្ដិតមេដៃលែងលះគ្នាតាំងពីនៅជាសង្ឃ ហើយអ្នកនាងភីមក៏មានប្ដីរួចហើយដែរ។ #តែអ្វីដែលធ្វើឲ្យគាត់ពិបាកគឺអត់មានមធ្យោបាយធ្វើដំណើរនិងផ្ទះផ្ទាល់ខ្លួនដើម្បីស្នាក់នៅ។

នាយបន្តទៀតថា នាយមានបងប្អូន៣នាក់តែស្លាប់២នាក់ហើយនៅតែគាត់នោះទេ។ #ជាចុងក្រោយបាយសអំពាវនាវឲ្យពុកម៉ែបងប្អូនសប្បុរសជនមេត្តាជួយដល់គាត់ផងព្រោះមានជីដូនវ័យជាង៩០ឆ្នាំនិងអ៊ុំប្រុសម្នាក់ទៀតតែល្ងិតភ្នែក។ #លេខទូរស័ព្ទនាយតាក់សុី៖069 295 646»៕ ចង់ជ្រាបច្បាស់សូមទស្សនារូបភាពនៅខាងក្រោម៖