មេត្តាអាណិតជួយស៊ែរផង🙏 ឈាមកកក្នុងខួរក្បាល ម្ដាយគ្មានលទ្ធភាពព្យាបាលទេ តែអង្ករក៏មិនមានហូបគ្រប់គ្រាន់ដែរ សង្ឃឹមលើបងប្អូនហើយ…

សូមមេត្តាជួយសង្គ្រោះប្អូនប្រុសផង ជួបគ្រោះថ្នាក់ចរាចរណ៍ ឈាមកកក្នុងខួរក្បាល ម្តាយគ្មានលទ្ធភាពព្យាបាលទេ គ្មានផ្ទះសម្បែងនៅសូម្បីតែអង្ករក៏ មិនមានហូបគ្រប់គ្រាន់ដែរ រាល់ថ្ងៃជួលផ្ទះខ្ទមគេនៅ 1ខែ30000៛

ដើម្បីសុីឈ្នួលចៀរជ័រ ដោយឃើញសភាពជំងឺកូនមិនស្រួល ក៏ចេញពីផ្ទះជួល មកសុំផ្ទះអ្នកជិតខាងម្នាក់ទៀត ដេក។ជនរងគ្រោះឧស្សាហ៍សន្លប់ ពេលដឹងខ្លួន រវើរវាយ ដូចជាអសង្ឃឹមហើយ។អ្នកជំងឺមានកូនតូច2នាក់ ប្រពន្ធបានបែកបាក់គ្នាហើយ។គ្រួសារនេះមានសមាជិក 5នាក់ គឺម្តាយចាស់មេម៉ាយ ,ជនរងគ្រោះ,ប្អូនប្រុសអាយុប្រហែល12ឆ្នាំ

និងកូនតូចរបស់ជនរងគ្រោះ2នាក់ដែលកំព្រាម្តាយ។ពិតជាពិបាកក្នុងការរស់នៅណាស់ សូម លោក អ្នក ដែលមានលទ្ធភាពធូរធា ខ្ពង់ខ្ពស់ មេត្តាអាណិត អាសូរ ជួយស្រោចស្រង់ជីវិត និងជីវភាពគ្រួសារមួយនេះ យកតែបុណ្យ កុសល ផងចុះ។គ្រួសារនេះស្ថិតនៅភូមិ តាប៉ាងបី ឃុំ តាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។សូមទាក់ទង 0976999974 ខ្ញុំនឹងជូនទៅដល់ផ្ទះគាត់។ នេះយោងតាមគណនីហ្វេសប៊ុកឈ្មោះ កវីផ្គរលាន់ បានបង្ហោះ។

សូមទស្សនាវីដេអូទាំងពីរ ខាងក្រោមនេះ៖