សូមប្រុងប្រយ័ត្នចោរគាស់ផ្ទះទាំងអស់គ្នា៖ ព្រឹកមិននេះប៉ូលីសខណ្ឌដង្កោ ចាប់បានចោរគាស់ផ្ទះមួយក្រុម

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៣៖១០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ ចុះបង្ក្រាបបានករណីលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ (គាស់ទ្វារផ្ទះចូលយកលុយនិងទ្រព្យសម្បត្តិ) ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ និងប្រមូលបានវត្ថុតាងមួយចំនួនផងដែរ។