តារាកំប្លែង សានម៉ៅ មានជម្ងឺបេះដូងជំហរនិងហើមសួត កំពុងសង្គ្រោះបន្ទាន់នៅកាល់ម៉ែត្រ

ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ តារាកំប្លែង នាយ សាន ម៉ៅ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រអាគារបេះដូង ដោយជំងឺបេះដូងជំហរនិងហើមសួត 😞😔។ ព្រឹកនេះលោកអ៊ឹម ជីវ៉ា បានមកសួរសុខទុក្ខនាយ សាន ម៉ៅ។ លោកអ៊ឹមជីវ៉ា ដឹងថានាយសានម៉ៅចូលសង្គ្រោះបន្ទាន់ពីរបីថ្ងៃហើយ។

លោកអ៊ឹម ជីវ៉ា បានបន្តទៀតថា មូលហេតុដែលមិនបានមកនាយ សាន ម៉ៅឈឺដោយសារលោកក៏មានជួបបញ្ហាគ្រោះថ្នាក់ដែរ 😔😞«ពេលប្អូនគ្រោះថ្នាក់ក្រឡាប់ឡាន បងខលមកប្អូនថាជីវ៉ាយ៉ាងម៉េចហើយប្អូន??😔😞 តែស្រាប់តែពីថ្ងៃក្រោយបងចូលពេទ្យសង្រ្គោះបន្ទាន់ ពេលដឹងភ្លាមប្អូនចង់មកណាស់តែអារម្មណ៍ផ្លូវចិត្តរបស់ប្អូនមិនទាន់បានជាសះស្បើយនៅឡើយហើយក៏មិនទាន់បានដោះស្រាយរួចរាល់តាមផ្លូវច្បាប់ដែរ 😞😔 តែទោះជាប្អូនកំពុងមានទុក្ខក៏ប្អូនត្រូវតែមកផ្តល់ស្នាមញញឹមកម្លាំងចិត្តជូនបងដែរ ព្រោះសិល្បករបើយើងមានគ្នាតែប៉ុន្មាននាក់បើយើងមិនចេះស្រលាញ់គ្នា ជួយគ្នាតើអោយទស្សនិកជនគេគាំទ្រយើងម៉េចកើត😞😔»។

សូមគោពរពរបងអោយឆាប់ជាសះស្បើយ មានសុខភាពល្អ និងអាលបានចូលសំដឺងកំប្លែងវិញ ។ ដោយក្តីគោរពអំពីប្អូន អុឹម ជីវ៉ា 😞😔