ច្បាស់ការហើយ! កញ្ញាធី សុវណ្ណថា នឹងរៀបពិធីមង្គលការនៅក្នុងព្រៃអារ៉ែង ឯភ្ញៀវពីភ្នំពេញត្រូវស្នាក់នៅក្នុង….

កញ្ញា ធី សុវណ្ណថា ដែលប្រិយមិត្តធ្លាប់បានស្គាល់តាមរយៈបណ្ដាញសង្គម ពេលនេះកំពុងត្រៀមខ្លួនចូលរោងការហើយ ជាមួយនឹងលោក ផែ សុវណ្ណារិទ្ធ នៅ ថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ នៅខេត្តកោះកុង​ ។ ហើយអ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍នោះគឺ ពិធីពិសាភោជនាហារកញ្ញា

ថានឹងប្រព្រឹត្តិទៅនៅក្នុងព្រៃអារ៉ែង ហើយជាមួយគ្នានោះដែរការទទួលភ្ញៀវដែលធ្វើដំណើរពីភ្នំពេញដោយគេងនៅក្នុងតង់ ។ នេះបើតាមលោក ហេង ឡុង បានឲ្យដឹងនៅតាមបណ្ដាញសង្គមនាព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៩នេះថា៖ អបអរសាទរប្អូនស្រី ធី

សុវណ្ណថា និងប្អូនប្រុស ផែសុវណ្ណារិទ្ធ មង្គលការទី១ ខែ១១ ខាងមុខនេះ។ អរគុណដែលបានផ្ដល់បទពិសោធន៍ហូបការក្នុងព្រៃអារែង និងទទួលភ្ញៀវដែលធ្វើដំណើរពីភ្នំពេញដោយគេងនៅក្នុងតង់។