មិននឹកស្មានថា៖ DJ Lion ត្រូវប៉ូលីសប្រឆាំងគ្រឿងញៀនឃាត់ខ្លួន ករណីជួញដូរគ្រឿនញៀន

មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ចំនួន ៤នាក់(ម្នាក់អតីតពិធីករ) និងគ្រឿងញៀន ជាង 1kg ត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប។

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១៨ ពីម៉ោង២១៖១០នាទី ដល់ម៉ោង២.៣០នាទីឈានចូលថ្ងៃទី១៩.១២ .២០១៨ កម្លាំងជំនាញ”ក៦” នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការនៅចំណុចមុខមជ្ឈណ្ឌលកំសាន្តរ៉ុក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
☆ លទ្ធផល: ១• នៅចំណុច: នៅមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក
-ឃាត់ខ្លួន ជនសង្ស័យ១នាក់(ប្រុស)  – ចាប់យកវត្ថុតាង : ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់១៥០ក្រាម ។ ២• នៅចំណុច : មុខក្លឹបអ៊ឹមផាយអឺ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ជនសង្ស័យ១នាក់(ស្រី១)
៣.នៅចំណុច: នៅក្នុងមជ្ឈមណ្ឌលរ៉ុក បន្ទប់លេខ១០៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ -ឃាត់ជនសង្ស័យ ២នាក់(ប្រុស) – ចាប់យកវត្ថុតាង: ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់២២៤.៣៩ក្រាម និងអិចស្តាស៊ី១៥៦២គ្រាប់ ទម្ងន់៦០៩.៣៣ក្រាម ។
☆☆ សរុប: ១•ឃាត់ជនសង្ស័យ៤នាក់(ស្រី១នាក់)*ចាប់យកវត្ថុតាង:- មេតំហ្វេតាមីន៣៧៤.៣៩ក្រាម ។- អិចស្តាស៊ី៦០៩.៣៣ ក្រាម ។-កាំភ្លើងខ្លី ១ដើម ម៉ាកឡុក
☆ បញ្ជាក់:ជនល្មើសឈ្មោះ ស៊ិន សម្ផស្ស រឺ ស៊ិន សំភ័ស្ត ធ្លាប់ជាប់ពន្ធនាគារ០១ដងពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងជាមេខ្លោង ក្នុងករណីខាងលើ ។ ប្រភពពីផេក Anti-Drug Department