ម្ដាយចិត្តនរក៩ជាន់៖ ច្រកទារកក្នុងថង់ រុំភួយ យកស្កុតបិទមាត់រួចយកទៅចោលក្នុងព្រៃ(មានវីដេអូ)

ឱព្រះអើយអីក៏សាហាវយ៉ាងនេះ ទារកតូចទើបកើតសោះ ឪពុកម្ដាយចិត្តអាក្រក់ វេចគ្នាដាក់ក្នុងថង់យួរយកបំបោះបង់ចោលគ្មានក្ដីបន្តិចសោះ។ តាមរយះវីដេអូដែលបង្ហោះក្នុងហ្វេសប៊ុក ពុំទាន់ដឹងថា ក្មេងកំសត់ត្រូវម្ដាយបង់បោះ នៅទីតាំង ភូមិ ឃុំ ស្រុក ខេត្តនៅឡើយទេ។

ប៉ុន្តែជាសំណាង ទារកត្រូវអ្នកភូមិបានឃើញដោយចៃដន្យ និងបានជួយសង្គ្រោះជីវិត ហើយអ្នកមីង ក៏បានសុំទារកមកចិញ្ចឹមផងដែរ ប៉ុន្តែគាត់ថាសូមចាំប៉ូលីសមកសិន ទើបគាត់ហ៊ានយកទៅចិញ្ចឹម។

ឯម្ចាស់អាខោនដែលបង្ហោះ បានរៀបរាប់ថា«ធ្លាប់ឃើញតាមFB គេយកកូនទៅចោល មើលទៅវាដូចជាមិនមានអារម្មណ៍អី តែដល់ពេលឃើញផ្ទាល់ ម៉ែអើយ ខ្លាចហើយ អាសូរណាស់ លោកអើយ យកដាក់ថង់ ហើយរុំភួយ យកស្កុត បិទមាត់ទៀត នៅកន្លែងធ្វើការព្រឹកមិញ យកទៅចោលក្នុងព្រៃ។»។