រំភើប៖ នារីជនជាតិម៉ាឡេស៊ី ដែលបង្ហោះវីដេអូឲ្យប្អូនប្រុសសាលិ ល្បី ឥឡូវមកជួបសាលិតាមសំណូមពរ ហើយថែមទាំងនាំ….(មានវីដេអូ)

ភាពល្បីល្បាញរបស់ប្អូនប្រុសសាលិ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ញើចសរសើរពីសមត្ថភាពនិយាយបាន១៥ភាសា ក្រោយពីនារីជនជាតិម៉ាឡេស៊ី បានបង្ហោះវីដេអូរបស់សាលិលើបណ្ដាញសង្គមហ្វេសប៊ុក។

ទោះជាប្អូនប្រុសសាលិ ទទួលបានការឧបត្ថម្ភ ជ្រោមជ្រែងពីសំណាក់សប្បុរសជនច្រើនក៏ដោយ ក៏សាលិពុំបានភ្លេចបងស្រីជនជាតិម៉ាឡេស៊ីដែលបង្ហោះវីដេអូ និងជួយឲ្យគេមានភាពល្បីល្បាញ ហើយតាមរយះការLive របស់លោកK01 សាលិក៏បានសំណូមពរចង់ជួបបងស្រីនោះម្ដងទៀត ពេលដែលបងស្រីមកដល់ភ្នំពេញ សាលិនឹងទៅចាំទទួលបងស្រីនៅឯប្រលានយ​ន្តហោះពោធិ៍ចិនតុងតែម្ដង។

ពេលនេះក្ដីស្រម័យរបស់សាលិ បានក្លាយជាការពិតហើយ បន្ទាប់ពីបងស្រីជនជាតិម៉ាឡេស៊ី បានមកស្រុកខ្មែរ និងជួបប្អូនប្រុសសាលិ តាមសំណូមពរ ជាពិសេសគឺនារីជនជាតិម៉ាឡេស៊ី បាននាំកាដូរ ក៏ដូចអំណោយសម្រាប់ចែកជូនក្មេងៗសិស្សានុសិស្ស នៅម្ដុំវត្តតាំងក្រសាំង ហើយអំណោយនោះរួមមាននំប៉ាវ និងរបស់របរផ្សេងៗទៀត។ ខាងក្រោមនេះ មានវីដេអូដែលលោកK01 បានផ្សាយផ្ទាល់ ខណៈពេលចុះចែកអំណោយ ជាមួយប្អូនប្រុសសាលិ និងបងស្រី។