ម្ចាស់បទ«មាន​នាង​ក៏​ធុញ​គ្មាន​នាង​ក៏​ធុញ​» ម៉ុង ម៉ានិត ចេញសារព្រមានចំពោះបណ្ណាគារណាហ៊ាន….

តារាចម្រៀងម៉ា និត បានចេញសារព្រមានដល់បណ្ណាគារ ដែលដំឡើងថ្លៃសៀវភៅលើសពីតម្លៃដើម ដោយគ្មានការយល់ព្រមពីលោក។ ខាងក្រោមនេះជាសារព្រមាន របស់តារាចម្រៀងម៉ា និត៖

ខ្ញុំបាទម៉ានិត ជាអ្នកនិពន្ធសៀវភៅប្រលោមលោក និងជាម្ចាស់ហាងស្រលាញ់សៀវភៅ សូមព្រមានដល់បណ្ណាគារតូចធំ ដែលល្មើសនឹងគោលការណ៍គ្រឹះស្ថានរបស់យើងខ្ញុំ ហ៊ានលក់ដំឡើងថ្លៃសៀវភៅដោយគ្មានការយល់ស្របពីខ្ញុំជាម្ចាស់ស្នាដៃ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ សូមម្ចាស់បណ្ណាគារតូចធំបញ្ឈប់ទង្វើកេងចំណេញលើខ្នងអ្នកដទៃជាបន្ទាន់ ដោយបញ្ឈប់ការលក់ឡើងថ្លៃសៀវភៅដល់អតិថិជនខ្លួន។

កុំថាឡើយលក់លើស១០០០០រៀល តែ២០០០រៀលក៏មិនបានដែរ។ បើយើងខ្ញុំដឹងថាមានករណីបែបនេះនៅតែកើតឡើង យើងខ្ញុំនឹងបញ្ឈប់ការផ្គត់ផ្គង់សៀវភៅ ព្រមទាំងផុសលើបណ្ដាញសង្គមជាសាជារណៈដោយមានឈ្មោះហាងនិងភស្តុតាងដោយមិនយោគយល់ឡើយ។ ក៏សូមអរគុណដល់ដៃគូលក់ទាំងឡាយ ដែលតែងតែគោរពតាមគោលការណ៍តម្លៃរបស់យើង ហើយក៏សូមជម្រាបទៅដល់មិត្តអ្នកអានដែលគាំទ្រសៀវភៅយើងខ្ញុំ សូមទិញសៀវភៅយើងខ្ញុំក្នុងតម្លៃដែលមានបង្ហាញលើក្របផ្នែកខាងក្រោយ បើខុសពីនោះ សុំកុំទិញឲ្យសោះ។ សូមស្វែងរកបណ្ណាគារឬហាងលក់សៀវភៅដែលលក់ជូនក្នុងតម្លៃដូចខាងក្រោម៖ 
១-បេសកកម្មមួយ  តម្លៃ ២០០០០ រៀល
២-បេសកកម្មមួយ ទាសករផ្លូវចិត្ត តម្លៃ ២០០០០ រៀល
៣-ផ្ទះកណ្ដាលបឹង តម្លៃ ២២០០០ រៀល
៤-ស្ដេចម៉ែស្ដេចកូន តម្លៃ ២២០០០ រៀល
៥-កូនទី៦ តម្លៃ ៣០០០០ រៀល​ (បញ្ជាក់៖ ក្នុងករណីលុយដុល្លារគិតជាលុយខ្មែរ គឺជាករណីអនុគ្រោះ ដោយអាចលើស ៥០០ ឬ ៧០០ រៀល។ សូមអនុគ្រោះផងចុះ)។ បើចង់មានជំនួញមួយដ៏ស្ថិតស្ថេរយូរអង្វែង សូមស្មោះត្រង់នឹងអតិថិជនរបស់ខ្លួន។