ក្ដៅៗ៖ លោកផែង វណ្ណៈ​ សន្យាមិនឆ្លើយឆ្លងឈ្លោះគ្នាជាមួយលោក ខាន់ សុវណ្ណ ទៀតទេ ពីព្រោះ….

ជម្លោះរវាងលោកផែង វណ្ណះ ជាមួយលោក ខាន់ សុវណ្ណ កាន់តែរីកធំ បន្ទាប់ពីអ្នកនាង ខ្ញុង ចេញវីដេអូនិយាយពីតម្លៃផ្ទះសំណាក់នៅកំពង់សោម ធ្វើឲ្យអ្នកទាំងពីរទាស់សម្ដីគ្នា ដោយសារការយល់ផ្សេងៗគ្នា ចំពោះរឿងនោះ។

នៅមុននេះបន្តិចតាមរយះគណនីហ្វេសប៊ុកលោក ផែង វណ្ណៈ បានឲ្យដឹងថា៖ «អនុវត្តន៍​តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ដែលបានថ្លែងនៅក្នុងអង្គសន្និបាតគណបក្សប្រជាជនកម្ពុជា​លេីកទី​ ៤១ ស្នេីដល់ខ្ញុំបាទ​ និង​ លោក​ ខាន់​ សុវណ្ណ​ អោយឈប់ឈ្លោះគ្នា​ ខ្ញុំបាទ​ក្នុងនាមជាកូនចៅសូមគោរព​អនុវត្តន៍​តាមដោយឥតងាករេ​ ហេីយសន្យាថា​ ខ្ញុំនឹងមិនឆ្លេីយឆ្លង​ឈ្លោះ​ជាមួយលោក​ ខាន់​ សុវណ្ណ​ ចាប់ពីពេលនេះតទៅ​ ។ គួរពុំគួរសូមសម្ដេចតេជោ​ ហ៊ុន​ សែន​ មេត្តា​អធ្យាស្រ័យ​ដោយក្ដីអនុគ្រោះ​ ។»

សូមគោរព​ជូន​ពរ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ មានសុខភាពល្អ​ បរិបូណ៌​ អាយុ​យឺនយូរ​ ដេីម្បីបន្តដឹកនាំ​នាវាកម្ពុជា​រក្សា​បាន​នូវ​សុខសន្តិភាព​ និង​ ការអភិវឌ្ឍន៍​ ។