កញ្ញា ពេជ្រ ចរណៃ សូមបងប្អូនជួយខ្វាយខ្វល់​ ឈឺឆ្អាល​ រឿងនេះផង​ 🙏🏻បេីរឿងវប្បធម៍ល្បីដូចរឿង​ ប្រលែងក្រពេី​ រឿងតារាជេហែកហួរគ្នាតាមហ្វេសប៊ុក​នោះវប្បធ៍មមួយនេះនឹងឧដុង្គឧត្ដម

បងប្អូនប្រាកដជាដឹងហើយប៉ុន្មានថ្ងៃមានរឿងតារាហែកហួរ និងប្រលែងក្រពើបណ្ដាញពេញសង្គមហ្វេសប៊ុក ឯអ្នកតាមដានសាច់រឿងនឹងវិញ រហូតដល់រាប់ម៉ឺនkឯណោះ ចុះរឿងវប្បធម៌វិញ មានប៉ុន្មាននាក់ដែលរវល់រឿងនេះ។ ជាក់ស្ដែងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈហ្វេសប៊ុក កញ្ញា ពេជ្រ ចរណៃ បានបង្ហោះសារយ៉ាងវែងមួយថា៖

«សូមជួយបំពេញក្ដីស្រមៃរបស់ខ្ញុំផង🙏🏻🙏🏻😞 ចំណាយពេលអានបន្តិចទៅ​ 🙏🏻🙏🏻សូមជួយខ្វាយខ្វល់​ ឈឺឆ្អាល​ រឿងនេះផង​ 🙏🏻បេីរឿងវប្បធម៍ល្បីដូចរឿង​ ប្រលែងក្រពេី​ រឿងតារាជេហែកហួរគ្នាតាមហ្វេសប៊ុក​នោះវប្បធ៍មមួយនេះនឹងឧដុង្គឧត្ដម..
កូនខ្មែរគ្រប់រូបគួរតែ​មានកាចូលរួមឈឺឆ្អាលរឿង​ ថែរក្សា​ កាពា​ លេីកស្ទួយ​ នឹង​ កែច្នៃ​ វប្បធម៌ខ្មែរ​ទាំងអស់គ្នា..

មិនមែនជារបស់ខ្ញុំតែម្នាក់​ ហេីយក៏មិនមែនជារបស់ក្រុមណាដាច់មុខដែរ​ តែជារបស់ខ្មែរមួយ(នគរ).. ដឹងទេ? ថាគេទៅមុខកាន់តែឆ្ងាយហេីយ? ថៃជាប្រទេសដែលមិនមាន​ អរិយធម៌​ វប្បធម៌​ ច្បាស់លាស់​ ក្លាយជាប្រទេសដែលបានប្រឹងតុបតែង​ ចងក្រង​ កែច្នៃ​ មិនយូរ​គេនឹងក្លាយជាម្ចាស់យេីងច្បាស់ក្លាយជាអ្នកចំម្លងពីគេទៅវិញ..😔

បងប្អូនដឹងទេ? ក្រុមការងារ ទិវាបេតិកភណ្ឌ កំពុងធ្វើការងារយ៉ាងសស្រាក់សស្រាំដើម្បី ព្រឹត្តិការណ៍ការសម្តែងល្ខោនខោល នាឆ្នាំ២០២០​ខាងមុខ ក្នុងការលើកមុខមាត់សិល្បៈ និងសម្បិត្តិវប្បធម៌ជាតិខ្មែរយើង ..តែ! ក្រុនកាងានៅខ្វះថវិកាសម្រាប់ឈុតតួរ​ មេទ័ព​ស្វា10ឈុតទៀត​ ដូចនេះក្រុមកាងាបានឌឺសាញអាវយឺត​ដែលមាននៅក្នុងរូបនេះ​ លក់​ ដេីម្បីទ្រងទ្រង់​ អាវមួយតំលៃតែ​ 10000រៀលទេ..

ពួកយើងកំពុងខិតខំហើយ នៅចាំតែការចូលរួមឧបត្ថមគាំទ្រពីរបងប្អូនមហាគ្រួសារខ្មែរប៉ុណ្ណោះ ! នាងខ្ញុំ​ ពេជ្រ​ចរណៃ​ លេីកទឹកចិត្តអោយ​បងប្អូនទាំងអស់គ្នាចូលរួមទិញអាវនេះម្នាក់មួយ​ ដូចបានចូលរួមផ្សព្វផ្សាយនឹងលេីកស្ទួយល្ខោនខោលខ្មែរ🙏🏻🇰🇭តោះៗចូលរួមក្នុងនាមជាម្ចាស់កេរមរតកដូនតាយើង !

ដំណើរឆ្ពោះទៅកាន់ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ល្ខោនខោល​ខ្មែរ ក្នុងកម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ក្រោម​ប្រធាន​បទ « ល្ខោនខោល​មរតក​ជាតិខ្មែរ» ក្នុង​គោលបំណង ៖
– ដើម្បីអបអរសាទរខួប២ឆ្នាំល្ខោនខោលខ្មែរ
– អបអរសាទរខួប៤ឆ្នាំចាប៉ីដងវែងខ្មែរ
– អបអរសាទរខួប១៥ឆ្នាំល្ខោនស្រមោលស្បែកធំ

– អបអរសាទរខួប១៧ឆ្នាំរបាំព្រះរាជទ្រព្យ
ចូល​ជា​​​សម្បត្តិ​​បេតិកភណ្ឌ​អរូបី នៃ​មនុស្ស​ជាតិ​ដោយ​អង្គការ UNESCO ។
ព្រឹត្តិការណ៍​សម្ដែង​ល្ខោនខោល​ដ៏​អស្ចារ្យ​នា​ថ្ងៃទី ២៨-២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ! សូម​អរគុណ​សម្រាប់​ការ​គាំទ្រ និង​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​ខ្មែរ !

៙ គណនី​ធនាគារ ៖
– ABA so Chanmolida 000616475 ($)
– ABA Soun Sovathna 000616468(៛)

– គណនី wing ($) Sran Vanna 02702535
– គណនី wing (៛) Sran Vanna 02702534

– គណនី​អេស៊ីលីដា​ទាន់ចិត្ត
+855(0)10247341
115972390 (៛)
115972408 ($)

– គណនី ASIA WEI LUY ($)(៛) 010247341 – គណនី Pi Pay ($)(៛) +855(0)69 481 649

៙ ទំនាក់ទំនង​តាម​លេខទូរស័ព្ទ ៖
Tel: 010247341
017 94 62 40
096 20 30 240

៙ អាច​មក​ចូលរួម​ដោយ​ផ្ទាល់​នៅ ៖
– ផ្ទះ​កាហ្វេ​វប្បធម៌ ខណ្ឌឫស្សីកែវ
– ផ្ទះ​កាហ្វេ​វប្បធម៌ សៀមរាប ជិត​វត្ត​ព្រះឥន្រ្ទកោសីយ៍
– ផ្សារ​ផលិតផល​កម្ពុជា សៀមរាប

– ហាងកាហ្វេប្រ៊ូហោស៍ទាំង៣សាខា
– មរតក​មីនីម៉ាត និង​កាហ្វេ ជិត​ផ្សារ​អង្គតាសោម
– ផ្សារ​ខ្មែរ នៅបុរីពិភពថ្មីចំការដូង2

ព័ត៌មានលម្អិតសូមចូលទៅកាន់ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០»