ក្ដៅៗ៖ ទូករកាខ្នុរធីតាសែនជ័យសិរីឧត្ដម វត្ត​ហ្លួង រកាខ្នុរ បានលិចខណៈពេលកំពុងបត់…

ព្រះ​រាជពិធីបុណ្យ​អុំទូក​ បណ្ដែត​ប្រទីប​ អកអំបុក​ ​និងសំពះ​ព្រះខែ​ បានឈានចូលមកដល់ហើយ​ ដែលមាន​រយៈពេល​៣ថ្ងៃ​ ​គិត​ចាប់​ពី​ថ្ងៃទី​១០​ ដល់ថ្ងៃទី១២ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២០១៩​។ ដោយឡែក​ នៅ​ថ្ងៃ​ទី​១​ នៃ​ពិធី​បុណ្យ​អុំទូក​ នេះ​ដែរ​ គឺមានការចូលរួមដេីរលេង​កម្សាន្ត​ពី​

បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​គ្រប់​ទិសទី​ អមជា​មួយ​ស្នាមញញឹម​និង​ទឹក​មុខ​សប្បាយ​រីករាយ​គ្រប់​ៗគ្នា​។ ក្នុង​នោះដែរ​ ក៏មាន​បងប្អូនកងកម្លាំងសមត្ថកិច្ច​ បាននឹង​កំពុងតែឈរជេីងការពារ សុខសុវត្ថិភាព​ សណ្ដាប់ធ្នាប់​ យ៉ាងយកចិត្តទុកដាក់នៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកផងដែរ។

ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗផងដែរ។ នេះបេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Srorn Youheng បានមានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​

«រកាខ្នុរធីតាសែនជ័យសិរីឧត្ដម វត្ត​ហ្លួង រកាខ្នុរ បានលិចខណៈពេលកំពុងបត់ ​តែសំណាងល្អមិនមានកីឡាករណាម្នាក់គ្រោះថ្នាក់ឡើយ»។ ប្រភព​ដដែល​បានបន្ថែម​ទៀត​ថា​ ចំពោះ​ការលិចទូកនេះ​ គឺគ្រាន់​តែ​បាត់​របស់របរ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​»។