មេត្តាជួយស៊ែរបន្តផង បងប្អូនណាស្គាល់គាត់អត់? គាត់ត្រូវឡានបុក រងរបួសធ្ងន់ សម្រាកនៅពេទ្យជ័យជំនះ(តាខ្មៅ)….

កាលពីវេលាម៉ោង ១០៖៤៧នាទីយប់ នាថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សេង វិឆៃ បានបង្ហោះរូបថតបងប្រុសម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ ហើយពុំទាន់មានបងប្អូនសាច់ញាតិបានដឹង។

បើមើលតាមអត្តសញ្ញាណបណ្ណដែលបង្ហោះជនរងគ្រោះឈ្មោះ អ៊ឹម សំណាង អាយុ១៧ឆ្នាំ ស្រុកកំណើតភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។

នេះបើយោងតាមម្ចាស់គណនីហ្វេសប៊ុកខាងលើបានបញ្ជាក់យ៉ាងច្បាស់ថា«មានបងប្អូនណាស្កាល់ បុរេសម្នាក់នេះអត់ គាត់ត្រូវឡានបុក របួសធ្ងន់អីឡូវគាត់នៅពេទ្យជ័យជំនះ(តាខ្មៅ)សូមបងប្អូនមេត្តាជួយស៊ែ ដល់បងប្អូនគាត់ផង🙏🙏🙏»។

ប្រភពហ្វេសប៊ុក៖ សេង វិឆៃ