កុំដាច់ចិត្តពេកជួយគាត់ផង😪😢😢!! តាយាយបានរស់នៅហូបចុកដោយកូនប្រុសកត្តញ្ញូ តែអកុសលអីកូនគ្រោះថ្នាក់ចរាចរណ៍ គ្មានថវិកាព្យាបាល លោកតាយំពេលកាន់រូបថតកូន ពិតសង្វេគណាស់…

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ បុប្ផា ម៉ូតគ្រឿងអលង្ការ បានបង្ហោះថា៖ គួរអោយអនិច្ចាណាស់ម្ចាស់ថ្លៃអឺយ😪😪😢😢 លោកយាយ លោកតាបានរស់នៅហូបចុកដោយសារតែបានកូនប្រុសកត្តញ្ញូម្នាក់ ដែលខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃមិនខ្លាចនឿយហត់ដើម្បីយកប្រាក់ចិញ្ចឹមម្តាយ។ តែអកុសលអី

កូនប្រុសរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ហើយកំពុងតែត្រូវការថវិកាដើម្បីព្យាបាល ហើយលោកតាកំពុងតែមានជំងឺប្រចាំកាយ និងដេកតែលើកន្ទេលមួយកន្លែងមិនអាចទៅជួបមុខកូនបាន។ ( អ្នកជាឪពុកគេប្រាកដជាយល់ពីអារម្មណ៍មួយនេះមិនខាន ) ជាចុងក្រោយលោកយាយបានលើកម្រាមដៃដប់

សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានសទ្ធានិងលទ្ធភាព សូមមេត្តាជួយដល់កូនប្រុសគាត់ផងចុះ #ទីកន្លែង ភូមិជីនាង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម មូលនិធិ ក្តីសង្ឃឹមខ្មែរ 081205123

ប្រភព៖ បុប្ផា ម៉ូតគ្រឿងអលង្ការ