គំរូល្អ! វិទ្យាល័យហ៊ុនសែនត្រពាំងប្រាសាទកំពុងតែប្រែមុខមាត់ ទៅជាវិទ្យាល័យមួយដែលមានឯកសណ្ឋានស្ដង់ដាគំរូមួយក្នុងស្រុក…

កាលពីថ្ងៃទិ០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មហាជនអ្នកលេងហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំងលើឯកសណ្ឋានសិស្សរបស់វិទ្យាល័យមួយ ក្នុងខេត្តឧត្តរមានជ័យ នេះបើយោងតាមហ្វេសប៊ុកផេកឈ្មោះ ការិយាល័យអប់រំ យុវជន និង កីឡាស្រុកត្រពាំងប្រាសាទ បានបង្ហោះរូបភាពឯកសណ្ឋានសិស្ស អមជាមួយខ្លឹមសារថា៖

«វិទ្យាល័យហ៊ុនសែនត្រពាំងប្រាសាទកំពុងតែប្រែមុខមាត់ ទៅជាវិទ្យាល័យមួយដែលមានឯកសណ្ឋានស្ដង់ដាគំរូមួយក្នុងស្រុក។»

បន្ទាប់មកក៏ឃើញមហាជនជាច្រើនបានចូលទៅខមិន កោតសរសើរពីឯកសណ្ឋានដែលមានភាពស្រស់គួរឲ្យអារម្មណ៍។ តួយ៉ាងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Krai Phob បានខមិនថា «វិន័យជាកត្តាចម្បងក្នុងការសិក្សា សូមសរសើរសាលា ដោយស្មោះដែលបានរៀបចំបែបនេះ 😊🌹» ជាដើម។

ប្រភព៖ ការិយាល័យអប់រំ យុវជន និង កីឡាស្រុកត្រពាំងប្រាសាទ