លោកផែង វណ្ណៈ និយាយរឿងកងរាជអាវុធហត្ថខេត្តកំពង់ធំ​ កោះហៅ​ យុវជន​ ហេង​ ដេវីដ​ ពាក់ព័ន្ធនឹង​រឿងតុងទីន(video)

កាលពីមួយម៉ោងមុននេះ ត្រូវនឹងថ្ងៃ២១​ ធ្នូ​ ឆ្នាំ​ ២០១៨​ តាមរយះផេករបស់លោកផែង វណ្ណៈ បានធ្វើការផ្សាយព័ត៌មាន ចំនួន ៣រឿងផ្សេងគ្នា៖ ១-ករណី​អ្នក​មានអំណាចយកដីរាស្ត្រហេីយ​ចាប់ម្ចាស់ដាក់គុកនៅខេត្ត​ ព្រះសីហនុ​ ។ ២-​ ករណី​ កងរាជអាវុធហត្ថខេត្តកំពង់ធំ​ កោះហៅ​ យុវជន​ ហេង​ ដេវីត​ ពាក់ព័ន្ធនឹង​រឿងតុងទីន​ និង ៣-​ ករណី​បាត់ដី​ ៨០០០​ ហិកតា​ នៅខេត្ត​កោះកុង​ ។

ប៉ុន្តែចំពោះករណីដែលកងរាជអាវុធហត្ថខេត្តកំពង់ធំ កោះអញ្ជើញយុវជន ហេង ដេវិដ ឲ្យចូលមកដោះស្រាយរឿងតុងទីនម្ដាយ ត្រូវបានលោកផែង វណ្ណៈ បញ្ជាក់ថា បន្ទាប់ពីមានការរិះគន់យ៉ាងកក្រើកខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុក ហើយលឺដំណឹងដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យមានការស្រាវជ្រាវឡើងវិញភ្លាមរឿងនេះ ក្រោយមករឿងនេះពិតមែន ក៏បញ្ជាឲ្យបញ្ឈប់ជាបន្ទាន់ ហើយឥឡូវរឿងនេះ ត្រូវកងរាជអាវុធហត្ថខេត្ត បានបិទសំណុំរឿងនេះហើយ។