នោះតារាចម្រៀងម៉ៃ សុគន្ធ ថាមិនជឿគ្រូនេះដាច់ខាត ហើយម្ជុលចាក់នាយ ក្រូច នឹងគ្រោះថ្នាក់ណាស់ ឃើញចេញឈាមផង ដូច្នេះងាយឆ្លងមេរោគ…(មានវីដេអូ)

កាលពីថ្មីៗនេះ តារាកំប្លែងនាយ ក្រូច បានបង្ហោះវីដេអូដែលនាយ បានទៅរកគ្រូខ្មែរដោះអំពើ ដែលវីដេអូនេះត្រូវបានអ្នកលេងហ្វេសប៊ុកចែកចាយតៗគ្នា ជាច្រើន ហើយក៏មានអ្នកបញ្ចេញមតិផ្សេងៗគ្នា ចំពោះរឿងនេះដែរ។

ជាក់ស្ដែងតារាចម្រៀងលោក ម៉ៃ សុគន្ធ បានបញ្ចេញយោបល់លើហ្វេសប៊ុកថា «បោកទេ នាយក្រូចអើយ នាយកំពុងតែបំពុលផ្សព្វផ្សាយអោយ លោកបោកត្រលិន ហើយ គ្រោះថ្នាក់ណាស់ ម្ជុលដែលចាក់មិនដឹងចាក់អ្នកណាខ្លះទេ មេរោគឆ្លង ងាយណាស់ ព្រោះឃើញចេញឈាមផង

1 ម្ជុលមិនបានស្ងោរសំលាប់មេរោគងាយឆ្លង អេសដ៍ ថ្លើម…
2 មើលវីដេអូនេះ មើលដៃធ្វេង គ្រូបោកនេះផង
3 កំទេចខ្មៅដែលដាក់លើដៃគាត់ មិនដឹង មានរោគអីខ្លះ

4 ដែកច្រេះ ប្រឈមនឹង តេតាណូស
5 ខាតលុយ ចាញ់ល្បិច គ្រូបោក មានជំងឺមកវិញ
សូមពិចារណាតាមវីដេអូនេះចុះ សំរាប់ខ្ញុំ មិនជឿគ្រូនេះដាច់ខាត»