សូមជួយស៊ែរឲ្យលោកចោរឃើញផង ធុងសំរាមប្រមាណ៥០ធុង ដាក់ជាសាធារណៈតាមឆ្នេរអូរឈើទាល ត្រូវចោរលួចយកទៅអស់គ្មានសល់…

បើយោងតាមផេកហ្វេសប៊ុករបស់ Huy Bunleng News បានបង្ហោះ និងសរសេររៀបរាប់ថា៖ «ក្រុងព្រះសីហនុ-មន្ត្រីសាលាក្រុងថ្លែងថា កន្លងមកធុងសម្រាមប្រមាណ៥០ធុង ដែលដាក់ជាសាធារណៈតាមឆ្នេរអតីតអារីស្តុន មានអ្នកលួចយកដែលជាប្រការមិនគួរឡើយ ហើយនៅថ្ងៃ១២ មករា ២០២០នេះ

ក្រុមហ៊ុនដឹកសំរាមKSWM បានយកធុងសំរាមដាក់ពង្រាយជាថ្មីទៀតនៅតាមបណ្តោយឆ្នេរអូរឈើទាល(អារីស្តុន)នេះ សម្រាប់ពលរដ្ឋអ្នកទេសចរណ៍ដាក់សំរាម។ ជាមួយគ្នានេះ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ ក៍បានលើកជាសំណូមពរទៅកាន់បុគ្គលមួយចំនួនដែលលួចយកទាំងពីធុងសំរាមនោះ

ថាបើមិនបានចូលរួមអ្វីជាមួយសហគមន៍ក្នុងការរក្សាបរិស្ថាន សូមកុំនាំគ្នាមកលួចយកធុងសំរាមទៀត ដើម្បីទុកអោយមហាជនដាក់សំរាម សម្អាតឆ្នេរយើងទាំងអស់គ្នា»៕