ភ្លើងប្រច័ណ្ឌ? សូមទស្សនាវីដេអូជនសង្ស័យដែលគេស្គាល់ថាម្ដាយរបស់តារាចម្រៀង ពេជ្រ សូលិកា ធ្វើត្រាប់ឡើងវិញនូវសកម្មភាពសម្លាប់ជនរងគ្រោះ(មានវីដេអូ)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខណ្ឌមានជ័យបាន នាំយកជនដៃដល់ ដែល សម្លាប់ ស្ត្រីវ័យ៥០ឆ្នាំ នៅក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីធ្វើត្រាប់ពីសកម្មភាពដែល ជន ល្មើ សស្លា ប់ជូន រង គ្រោះ។ ក្នុងហេតុការណ៍នេះដែរ ជន ល្មើស គឺជាម្តាយ របស់តារាចម្រៀង អ្នកនាង ពេជ្រ សូលិកា ដែលស្រីស្រលាញ់ស្រីដូចគ្នា ដើមហេតុ ដែលឈាន ដល់ការសម្លាប់ ដោយសារតែជន រង គ្រោះ ឆ្ងល់មិនឃើញជញ្ជៀនពេជ្រដែលខ្លួនបានទិញអោយជន ល្មើស ពាក់

រួចក៏មានការឈ្លោះ ប្រកែកគ្នា កើតក្តីប្រច័ណ្ឌ រហូតដល់មានការ សម្លាប់ បែបនេះ។ តាមការអះអាងរបស់សមត្ថកិច្ចដែលទទួលដំណឹងបានពីគ្រួសារជនរងគ្រោះ ថា ជនល្មើសជាម្តាយរបស់តារាចម្រៀង ពេជ្រសូលិកា ៧០ភាគរយ(៧០%) ពិតឬយ៉ាងណានោះ

សមត្ថកិច្ចនិង ធ្វើការស៊ើបអង្កេតបន្ថែមទៀតលើករណីនេះ។ គួរបញ្ជាក់ផងដែរថា ស្រ្តីម្នាក់ដែលមានមុខរបរ ជាអ្នកចងការលុយ ត្រូវបានគេសម្លាប់ រួចបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ E42A ផ្លូវលេខ

បុរីTown ក្រុមទី១០ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។