នរណាអ្នកធ្វើ អ្នកនោះជាអ្នកទទួលទោស កុំរាលដាលកូនស្រីដែលមិនដឹងអី គ្នាកំពុងតែមានទុក្ខហើយ កុំជាន់គ្នាបន្ថែមអី ជួយស៊ែរ១ផង…

បន្ទាប់ពីម្ដាយតារាចម្រៀងពេជ្រ សូលិកា បានក្លាយជាឃាតករ បានធ្វើឲ្យប៉ះទង្គិចយ៉ាងខ្លាំងចំពោះតារាចម្រៀងពេជ្រ សូលិកា ចំណែកឯអ្នកខ្លះទៀត បែរជានិយាយរឿងនេះរីករាលដាលដល់កូនស្រីជនសង្ស័យទៀត ជាហេតុធ្វើឲ្យអ្នកនាង ពេជ្រ សូលិកា កាន់តែប៉ះទង្គិចផ្លូវអារម្មណ៍ខ្លាំងជាមុនទៀត។

នេះបើយោងតាមហ្វេសប៊ុកផេកលោកហេង ឡុង បានបង្ហោះរៀបរាប់ថា៖ «ច្បាប់ព្រហ្មទណ្ឌ អ្នកណាប្រព្រឹត្ត អ្នកនោះទទួលទោស!ទោះជាសាច់ញាតិ ចង់មកទទួលទោសជំនួស ក៏ច្បាប់មិនអនុញ្ញាតដែរ! ទង្វើខុសច្បាប់របស់ម្ដាយ មិនពាក់ព័ន្ធជាមួយកូនឡើយ។

សូមបងប្អូនបែងចែកឲ្យច្បាស់ កុំរាលដាលធ្វើឲ្យប៉ះពាល់ដល់ ប្រិយភាពរបស់កូនស្រីដែលមិនពាក់ព័ន្ធ នឹងកំពុងតែប៉ះទង្គិចអារម្មណ៍យ៉ាងធ្ងន់ធ្ងរ បងប្អូនសាកគិតមើល ប្រសិនបើរឿងបែបនេះ កើតមកលើឪពុក រឺ ម្ដាយ របស់យើងវិញ សួរថាបងប្អូនមានអារម្មណ៍បែបណានៅពេលនេះ?សូមបងប្អូនមេត្តាយោគយល់៕ »