មេត្តាស៊ែរយកតែបុណ្យទៅ🙏😭! គាត់ជំងឺចម្លែកពងបែកពេញខ្លួន រហូតដល់ក្នុងមាត់ទៀត ឈឺផ្សាររាល់ថ្ងៃ គ្មានលទ្ធភាពព្យាបាល សង្ឃឹមសប្បុរសជនជួយគាត់ផង…..

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Mam Somaly បានបង្ហោះសារមួយសុំឲ្យបងប្អូនសប្បុរសជនជួយផង៖ នាងខ្ញុំមិនដែលសុំបងប្អូនអោយជួយទេ តែពេលនេះខ្ញុំពិតជាសុំអោយបងប្អូនជួយជីវិតដ៏កំសត់របស់កូនស្រីអភ័ពខ្ញុំផងនាងជាអតីតក្មេងរងគ្រោះមកនៅក្នុងអង្គការ Afesip Cambodia ក្នុងឆ្នាំ ២០០៦/២០០៧ ជីវិតនាងអភ័ពណាស់

នាងជាក្មេងល្អ ស្លូតបូត ក្រោយមកនាងមានសំណាងបានរៀបការជាមួយមនុស្សល្អម្នាក់ នៅចុងឆ្នាំ ២០១៣ ពេលដែលនាងខ្ញុំទៅលេងកូនៗដូចសព្វដង ឃេីញហាងដេរដែលអង្គការបេីកអោយបិទទ្វា អ្នកជិតខាងបានប្រាប់ខ្ញុំថា នាងបានទៅនៅក្នុងវត្តដោយរងចាំសេចក្តីស្លាប់ ពេលនោះខ្ញុំបានទៅរកកូនស្រីខ្ញុំ តែត្រូវអ្នកជិតខាងប្រាប់ថា

កុំទៅព្រោះជាជម្ងឺឆ្លងសាហាវ ព្រោះម្តាយបង្កេីតនាងទេីបស្លាប់ទេ ខ្ញុំពិតជាក្តុកក្តួលពេកហេីយក្នុងចិត្តខ្ញុំមិនបានគិតពីរអ្វីទេ ក្រៅតែទៅរកនាងអោយឃេីញ ពុទ្ធោអេីយកូនខ្ញុំដែលធ្លាប់ជាស្រីស្អាត បែជាមេីលមិនយល់ ពងបែកពេញខ្លួន នាងឃេីញខ្ញុំនាងយំដេីរថយក្រោយដោយប្រាប់ថា ម៉ាក់កុំមកក្បែរកូន

ព្រោះម៉ាក់នឹងឆ្លងជម្ងឺនេះពីរកូន ទាំងខ្ញុំទាំងបុគ្គលិកខំអង្វរនាងអោយមកព្យាបាល តែនាងមិនព្រមគឺសុខចិត្តស្លាប់ កូនស្រីខ្ញុំៗអាណិតណាស់ តែអ្នកដែលខ្ញុំខ្លោចផ្សាក្នុងចិត្តនោះគឺកូននាងដែលត្រូវជាចៅខ្ញុំ គេឈរស្រក់ទឹកភ្នែកដោយឈឺចាប់ព្រោះត្រូវឃេីញម្តាយត្រូវគេបោះបង់ចោល គេខ្ពេីមនាង ដោយទ្រាំមិនបានខ្ញុំបានចាប់នាងអោបពេញដៃ នាងស្រែកយំព្រោះដឹងថាខ្ញុំនិងឆ្លងពីនាង

ខ្ញុំប្រាប់នាងថា ម៉ាក់និងស្លាប់កំដរកូនបេីកូនមិនមកព្យាបាល ប៉ុន្មានម៉ោងក្រោយមកស្មាខាងឆ្វេងរបស់ខ្ញុំដែលប៉ះទឹករងៃនាងក៏ចាប់ផ្តេីមមានពងតូចៗ រហូតខ្ញុំរលួយបែននេះទេីបនាងព្រមព្យាបាល ៦ ខែមកនាងបានជា តែពេលនេះនាងបានកេីតជម្ងឺនេះមកវិញហេីយ ខ្ញុំពិតជាអាណិតកូនណាស់ ថ្នាំដែលត្រូវព្យាបាលនោះថ្លៃណាស់ ត្រូវចំណាយ រាប់ពាន់ ដុល្លា ខ្ញុំសូមអោយបងប្អូនជួយនាងផង ខ្ញុំពិតជាអរគុណបងប្អូនគ្រប់គ្នា